CamNews

ព័ត៌មានអន្តរជាតិ 

៦​ប្រទេស រួម​គ្នា​បើក​សម​យុទ្ធ​នាវា​មុជ​ទឹក នៅ​កូរ៉េ​ខាង​ត្បូង បញ្ឈឺ​​ដល់​​កូរ៉េ​ខាង​ជើង

(សេអ៊ូល)៖ ពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជបក្សដ៏ធំនៅកូរ៉េខាងជើង បានបិទបញ្ចប់នោះ ប្រទេសកូរ៉េខាងត្បូងបាន​ប្រកាស​ថា ខ្លួន​នឹង​រៀប​ចំ​សម​យុទ្ធ​បែប​សង្គ្រោះ ដោយ​ប្រើ​ប្រាស់​កង​នាវា មុជទឹកនៅដែនសមុទ្រភាគខាងត្បូងរបស់ខ្លួន នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ​២០១៦។


សមយុទ្ធដែលមានឈ្មោះថា Pacific Reach 2016 ខាងលើនេះ នឹងត្រូវចូលរួមដោយប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, ជប៉ុន, អូស្ត្រាលី, សិង្ហបុរី, ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី២៥ ខែ​ឧសភា​ខាង​មុខ​នេះ​ត​ទៅ។ ដោយ​ឡែក ប្រទេស​ចំនួន ១២​ផ្សេង​ទៀត ក្នុងនោះក៏មានចិន និងរុស្ស៊ីផងដែរ នឹងដើរតួជាអ្នកអង្កេតការណ៍។


គួរបញ្ជាក់ថា សមយុទ្ធខាងលើនេះ មានគោលដៅពង្រឹងសមត្ថភាពរបស់ប្រទេសដែលបានចូលរួមទាំងអស់ ក្នុងការប្រើប្រាស់​នាវា​មុជ​ទឹក​ ដើម្បី សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេង​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ប្រកបដោយប្រសិទ្ធភាព។ ទោះបីជាបែបនេះក្តី កូរ៉េខាង​ជើង​ដែល​ទើប​តែ​បញ្ចប់​សមាជ​បក្ស​ជា​ប្រវត្តិ​សាស្ត្រ​នោះ ពិតជាមិនអាចឈរនៅស្ងៀម ចាំមើលការធ្វើសមយុទ្ធដ៏គគ្រិកគគ្រេងបែបនេះ នៅក្បែររបងផ្ទះរបស់ខ្លួននោះឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news