CamNews

តន្រ្តី 

ទើបតែចេញបទថ្មី ម្សិលមិញសោះ ថ្ងៃនេះចេញបន្ថែម មួយបទទៀតហើយ (វីដេអូខាងក្នុង)

កាលពីម្សិលមិញ ក្រុមចំរៀង T-ara បានវីដេអូចំរៀង ថ្មីមួយដែល ជាភាសាជប៉ុន ហើយច្រៀងអំពី បញ្ហាក្នុង រឿងស្នេហាមនោសញ្ចេតនា ។ មិនទាន់បាន ប៉ុន្មានផង ថ្ងៃនេះក្រុម ចំរៀងស្រីស្អាត T-ara ចេញបទថ្មី មួយទៀតហើយ ។



T-ara រួមដៃគ្នា ជាមួយ EB និងផលិតករ Cho Young Soo បង្កើតបទ​ នេះឡើងដែល មានចំណង ជើងថា " First Love " ។ បទនេះគឺ ជាបទថ្មីមួយ ក្នុងអាល់ប៊ុម របស់ផលិតករ Cho Young Soo ដែល មានឈ្មោះថា " All Star " ។ អាល់ប៊ុមនេះ ផលិតករនឹង អញ្ជើញតារា ចំរៀងល្បីផ្សេងទៀត មកចូល រួមផលិតអាល់ប៊ុម អញ្ចឹងយើងរង់ចាំ ទស្សនានៅថ្ងៃ ក្រោយបន្តទៀត តែថ្ងៃនេះ ស្តាប់បទ " First Love " របស់ T-ara សិនទៅមើល ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer t-ara single