CamNews

ព័ត៌មានអន្តរជាតិ 

"បញ្ជីសម្លាប់" ៨៣០០នាក់ មកពីជុំវិញ ពិភពលោក ISIS ក៏គ្រោងផ្តាច់ អាយុជីវិត លោក អូបាម៉ា

ព័ត៌មានអន្តរជាតិ ៖ ចំពេលនៃការវាយប្រហារ ដ៏កក្រើកនៅរដ្ឋ Orlando សហរដ្ឋអាមេរិក កាលពីពេល ថ្មីៗមកនេះ ស្រាប់តែមានការបែកធ្លាយ "បញ្ជីសម្លាប់" មនុស្ស ៨០០០នាក់  ពី  ISIS  ដែលជាការបែក ធ្លាយដ៏កម្រមួយពីក្រុម Hacker ដែលជាខ្សែស្រឡាយក្រុមរដ្ឋអ៊ីស្លាម ជ្រុល  និយមផ្ទាល់តែម្តង ខណៈ កំពុងតែមានការត្រូតពិនិត្យយ៉ាងម៉ត់ចត់ជាខ្លាំង ព្រោះ "បញ្ជីសម្លាប់" នោះ គោលដៅមួយចំនួនធំ គឺជា ពលរដ្ឋរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។ 


ប្រភពសារព័ត៌មាន WPEC-TV ឲ្យដឹងថា "បញ្ជីសម្លាប់" ត្រូវបានចេញផ្សាយ ក៏ដូចជា បែកធ្លាយដោយ ក្រុម Hacker United Cyber Caliphate តាមរយៈការ Encoded នៅតាមបណ្តាញសង្គម កាលពីសប្តាហ៍ កន្លងទៅនេះ ។ បញ្ជីឈ្មោះ មនុស្សច្រើនជាង ៨០០០នាក់ ក្នុងនោះ ៦០០ នាក់ គឺជាពលរដ្ឋ រដ្ឋ Florida សហរដ្ឋអាមេរិក ដែលជាប់នៅក្នុងបញ្ជីសម្លាប់ របស់ ISIS ។  គួរបញ្ជាក់ ក្រុម Hacker United Cyber Caliphate ទទួលស្គាល់រួចមកហើយថាខ្លួនធ្លាប់វាយប្រហារ តាមប្រព័ន្ធអនឡាញ ទៅលើ ទីបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក U.S. Central Command  ក៏ដួចជា  Hack  គណនី  សង្គម ទ្វីតធើ ដល់ទៅ ៥៤,០០០ គណនី ក៏ដូចជា ទទួលស្គាល់ថាធ្លាប់ គម្រាមគំហែងដល់អាយុជីវិត ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក បារ៉ាក់ អូបាម៉ា ដូចគ្នាដែរ ។ ទោះជាយ៉ាងណាក៏ដោយចុះ អាជ្ញាធរ ពុំទាន់អាចបញ្ជាក់ បាននៅឡើយទេ ថាតើ Hacker ខាងលើអាចនឹងមានទំនាក់ទំនងជាមួយនឹងការវាយប្រហារថ្ងៃអាទិត្យ ទៅលើក្លឹបរាត្រី Pulse ។ ការវាយប្រហារ បានសម្លាប់ មនុស្ស ៥០នាក់ ខណៈជាការវាយប្រហារ អា ក្រក់បំផុុតចាប់តាំងពីមានការវាយប្រហារ 9/11 ។ 


ធ្លាប់ជាភ្នាក់ងារ ពិសេស FBI លោក Stuart Kaplan គូសបញ្ជាក់ដល់សារព័ត៌មាន WPEC ឲ្យដឹងថា អ្វី ដែលជាការព្រួយបារម្ភខ្លាំងនោះគឺថា បញ្ជីសម្លាប់ ពី ISIS គឺគោលដៅវាយប្រហារមនុស្សរាប់ពាន់នាក់ ដែលជាជនស៊ីវិល​ទាំងឡាយណាដែលគ្មានលទ្ធភាពគ្រប់គ្រាន់   ក្នុងការ ការពារខ្លួនពួកគេ ពីការវាយ ប្រហារភារវកម្ម ។ របាយការណ៍ WPEC ឲ្យដឹងថា ទោះ  ជា យ៉ាងណា ក៏ដោយចុះ បញ្ជីសម្លាប់ ពុំត្រូវ បានចេញផ្សាយជាសាធារណៈនោះទេ ។ 


សេចក្តីរាយការណ៍ពីសារព័ត៌មានយ៉ាហ៊ូ ឲ្យដឹងថា បញ្ជីសម្លាប់ ពី ISIS ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ The Middle East Media Research Institute ទទួលបាន ដែលជាបញ្ជីឈ្មោះ រាយនាមជនស៊ីវិល ជាង ៨៣០០នាក់ មកពីជុំវិញពិភពលោក ដែលត្រូវសម្លាប់ ក្នុងនោះ ក៏មានការបញ្ជាក់យ៉ាងច្បាស់ ពី email អាស័យដ្ឋានផ្លូវ របស់ពួកគេដូចគ្នាដែរ ។ ពលរដ្ឋកាណាដា ១៥០នាក់ ក៏ជាប់នៅក្នុងបញ្ជីសម្លាប់ របស់ ISIS ដូចគ្នាដែរ ខណៈភាគច្រើនគឺជាស្រ្តីភេទ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ conservativetribune/yahoo


Tags: ISIS Fund US Airstrike Obama Washington Int news IS