ថៃ ៖ មនុស្សយើងម្នាក់ៗសុទ្ធតែពិបាកទ្រាំនៅពេលដែលគេនិយាយមិនល្អអំពីខ្លួនយើង ឬមិនពេញចិត្តយើង ប៉ុន្តែគេបែរជាតាមដានរាល់សកម្មភាពរបស់យើងទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអុិនស្រ្តាក្រាម ឬអ្វីផ្សេងៗដែលយើងបានបង្ហោះ ។ ដោយឡែកជាតារាក៏ដូចគ្នា ទោះមានការអត់ទ្រាំខ្ពស់មែន ប៉ុន្តែនៅតែពិបាកទទួលយកនូវពាក្យមិនសមរម្យមួយចំនួនផងដែរ ។
ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិង រឿងរបស់កំពូលតារាសម្តែងដ៏ល្បីឈ្មោះគឺ នាង Kimberly វិញ ចំពោះការបង្ហោះលក់ឡានរបស់នាងកាលពីប៉ុន្មានសប្តាហ៍មុន នៅលើគណនីអុិនស្រ្តាក្រាម ធ្វើឲ្យតួស្រីក្នុងរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះ រងការរិះគន់យ៉ាងខ្លាំងថា នាងគឺជាតារាស្រីដែលចូលចិត្តអួតម្នាក់ ព្រមទាំងខមមិនអាក្រក់ៗជាច្រើនផងដែរ ។
ហើយកាលពីពេលថ្មីៗនេះ មិត្តស្រីរបស់លោក Mark prin បានលើកឡើងថា នាងមិនបានបង្អួតភាពមានបានរបស់ខ្លួននៅលើបណ្តាញសង្គម ឬអ្វីមួយឡើយ ប៉ុន្តែនាងអស់ការអត់ទ្រាំជាមួយនិងអ្នកដែលខមមិន អត់ល្អនៅក្នុង Instagram របស់នាង ក្រោយបង្ហោះលក់ឡាននោះ ហើយម្យ៉ាងវិញទៀត អ្នកគាំទ្ររបស់នាងបានអោយយោបល់ថា អ្នកទាំងនោះសុទ្ធតែជាមនុស្សដែលមានបំណងមិនល្អ ចំពោះការមានបានរបស់អ្នកដទៃ ។
Kimberly បន្តទៀតថា ក្រោយពីបង្ហោះលក់ឡានហើយមិនបានប៉ុន្មានផង មានមនុស្សច្រើនណាស់បានទាក់ទងជាមួយនិងនាង ដើម្បីត្រួតពិនិត្យតាមរបៀបទូទៅមុនពេលទិញ ប៉ុន្តែនាងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីជួបជាមួយនិងអ្នកទាំងនោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews