CamNews

តារា 

ដេននី ខ្វាន់ ​​ចិត្ត​​​សឿង ហ៊ាន​​ប្រលែង​​ខ្លួន​ មួយ​​ទំ​ហឹង​ទៀត​​ហើយ !

(ភ្នំពេញ)៖ កន្លងមកគេនៅចាំបានថា តារាសម្តែងរលកថ្មីចាយសម្រស់ ចូលចិត្តការស្លៀកពាក់សិចស៊ី សម្ញែងរបស់ល្អៗ កញ្ញា ដេននី ខ្វាន់ ធ្លាប់ទទួលរងការរិះគន់ យ៉ាងចាស់ដៃ បាញ់ចាក់ស្រោចមកលើរូបនាង ស្ទើរងើមមុខមិនរួច រហូតមានការស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចាត់វិធានការក្តៅ កោះហៅតារាស្រីរូបនេះ ដុះក្អែលចេញម្តង ដើម្បីជាការព្រមានដល់តារាស្រីឯទៀត កុំឲ្យយកគំរូតាមនាង។


ទន្ទឹមគ្នានឹងការរិះគន់ បានបាញ់ចាក់ស្រោចយ៉ាងគំហុក មកលើតារាស្រី កញ្ញា ដេននី ខ្វាន់ រហូតកើតមានការផ្ទុះជម្លោះគ្នា រវាងតារាសិល្បៈជើងចាស់មួយដួង រួមនឹងទស្សនិកជនមួយចំនួនជាមួយនាង ដេននី ខ្វាន់ ទាក់ទងនឹងការរិះគន់ ភាពមិនសមគួរ នៃការបង្ហាញភាពសិចស៊ី មិនសំចៃដៃ គេចាំបានថា កាលនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សម្រេចចេញ លិខិតអញ្ចើញមួយច្បាប់ ធ្វើការកោះហៅតារាស្រី កញ្ញា ដេននី ខ្វាន់ ដើម្បីមកធ្វើការណែនាំ ជាលើកទី១។

ជាការកត់សម្គាល់ ក្រោយពីទទួលបានធម៌ក្តៅ តាមរយៈការប្រជុំណែនាំរួចមក តារាស្រី កញ្ញា ដេននី ខ្វាន់ ចាប់តាំងពីពេលនោះ ហាក់មានការកែប្រែឥរិយាបថ បានខ្លះៗ ប្តូរពីការស្លៀកពាក់សិចស៊ី បញ្ចេញរន្ធផ្ចិត គន់ភ្លៅ និងគន់សុដន់ មើលឃើញស្ទើរទាំងស្រុង មកស្លៀកពាក់បិទបាំងជិតវិញម្តង។ ប៉ុន្តែយ៉ាងណាមិញ ឥរិយាបថនេះ គឺនាងផ្លាយប្តូរបានត្រឹមតែ មួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈមួយរយៈចុងក្រោយនេះ នាងហាក់ប្តូរចរិក វិលទៅរកសភាពដើមវិញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ដេននី ខ្វាន់ ថ្មីៗនេះ ត្រូវបានគេសង្កេតឃើញថា នាងបានចាប់ផ្តើមការថតបង្ហោះរូបសិចស៊ីប្លែកៗ ជាថ្មីព្រមជាមួយឃ្លីបវីដេអូ បង្អួតសម្រស់ដើមទ្រូង បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ជាមួយការរិះគន់ជាច្រើន។ មុននេះបន្តិចតារាស្រី កញ្ញា ដេននី ខាន់ បានបញ្ជេញរូបថតសិចស៊ី ស្ទើរអាក្រាតកាយជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយការសរសេរថា «កុំស្រឡាញ់រូបរាងកាយរបស់ខ្ញុំ ព្រោះវានឹងស្វិតជ្រីវជ្រួញ នៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជាមួយខ្ញុំ ជារៀងរហូត!»


យ៉ាងណាមិញ ក្រោយពីមានការថតបង្ហោះរូបស្លៀកពាក់ ស្ទើរអាក្រាត កាយពីសំណាក់តារាស្រី កញ្ញា ដេននី ខ្វាន់ យ៉ាងដូច្នេះភ្លាមៗនោះ ក៏មានការសរសេរ Comment បញ្ចេញមតិផ្សេងៗ ដោយខ្លះបានលើកសរសើរសម្រស់របស់នាង ប៉ុន្តែក្នុងនោះក៏មានខ្លះទៀត បានរិះគន់ថា «ដោះចេញកាន់តែស្អាត ថែមទៀតបងចូលចិត្ត»

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Denny kvan