CamNews

តារា 

ដេននី ខ្វាន់ ចេញ​មួយ​ឃ្លា​នេះ​ អាច​ធ្វើ​ឲ្យ សាត រស្មី កក​ឈាម​ដុំៗ

(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសាព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ពីតារាសម្តែង​ស្រី នាង សាត រស្មី ជុំវិញការតួសម្តែង ដែលកន្លងមកធ្លាប់តែ គ្រងតំណែងជាតួឯក ស្ទើរគ្រប់សាច់រឿ​ង ហើយពុំដែលធ្លាក់កូដ ដល់តំណែងតួរងនោះ ភ្លាមៗនេះដែរ តារាសម្តែងស្រីជើងថ្មី និយមការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ បានបង្ហោះសារបញ្ឆិតបញ្ឆៀង ផ្លែផ្កា អាចនិងធ្វើឲ្យ សាត រស្មី កកឈាមទាំងដុំៗ ក្រោយបានអានសារមួយនេះរួច។


​តារាសម្តែងស្រី ធ្លាប់ផ្ទុះរឿងអាស្រូវស្នេហា ជាមួយកីឡាករប្រដាល់ លោក ជៀ​ស ស្រួច គឺនាង សាត រស្មី កាលពីថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយ ដោ​យសរសេរសម្ដៅថា តារាសម្តែង សាត ​រស្មី អត់ទម្លាប់សម្ដែងជាតួរាយរង់នោះទេ ពោលទាល់តែតួឯង ទើបនាងសម្ដែង ។ ក្នុងនោះនាង សាត រស្មី ក៏បានផ្តល់សម្ភាសន៍ ដោយលើកឡើងទៀត​ថា ​កន្លងមកធ្លាប់តែសម្ដែងបានតំណែង ជាតួឯក តែបើឲ្យនាងមកសម្តែង ជាតួរាយរង ក៏មិនថ្វីដែរ តែពុំសូវទម្លាប់ឡើយ។

ទន្ទឹមគ្នានឹងការលេចឮព័ត៌មានបែបនេះ តារាសម្តែងស្រីសិចស៊ី កញ្ញា ដេននី ខ្វាន់ ហាក់មានអារម្មណ៍ នៅមិនស្ងប់ ភ្លាមៗនោះ ក៏បានចេញមុខសរសេរ​ យ៉ាងខ្លីថា« ហេតុតែគេល្បី និយាយអីក៏សម...តាំងចិត្តជាអ្នកសិល្បៈហើយ ចាំបាច់អីប្រកាន់តួឯកតួរង? !»។

យ៉ាងណាមិញ គេនៅពុំទាន់ដឹងនៅឡើយទេថា តើតារាសម្តែង សាត រស្មី អាចនឹងមានប្រតិកម្មយ៉ាងណា ដើម្បីឆ្លើយតបការលើកឡើង របស់កញ្ញា ដេននី ខ្វាន់ វិញ​ ខណៈមានទស្សនិកជនជាច្រើន ក៏បានលើកឡើងថា «សាត រស្មី អាចឈឺចាប់ខ្លាំង ក្រោយពីឃើញសម្តីរបស់ ដេននី ខ្វាន់ បន្លឺបញ្ឈឺនាងបែបនេះ!»៕

ស្រីស្អាត សាត រស្មី

ស្រីស្អាត ដេននី ក្វាន់ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan