CamNews

តារា 

ក្បាច់​រាំ​បទ​ឥណ្ឌា​ដ៏​ល្វត់​ល្វន់ របស់ ដេននី ក្វាន់ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សំឡឹង​មិនដាក់ភ្នែក!

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែងសិចស៊ី សាច់សខ្ចីនាង ដេននី ក្វាន់ បានបញ្ចេញវីដេអូ បង្ហា​ញ​ពីក្បា​ច់រាំស្រើបស្រាល លក្ខណៈជាតិសាសន៍ដទៃ បង្កការចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើលដល់ប​ណ្តា ​អ្ន​កនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរគ្រប់គ្នា​ ខណៈមានមហាជនខ្លះ ក៏បានរិះ​គន់​ខ្លាំងៗ លើសកម្មភាពរាំបែបស្រើបស្រាល ស្លៀកបិទបាំងតែចំណុចសំខាន់ របស់នាងផងដែរ។

តាមរយៈរយៈឃ្លីបវីដេអូ មានរយៈពេលជាង៣នាទី ដែលត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់កញ្ញា ដេននី ក្វាន់ គេសង្កេតឃើញថា នាងបង្ហាញក្បាច់រាំ​ យ៉ាងរស់រវើក លក្ខ​ណៈ​ស្រើ​បស្រាល ពាក់តែអាវទ្រនាប់ និងសំពត់សបែបជាតិសាសន៍បរទេស ធ្វើឲ្យ​មានការចាប់អា​រម្ម​ណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក បន្តការ​ចែករំលែង យ៉ា​ង​ព្រោងព្រាត។

ស្រីស្រស់ ដេននី ក្វាន់ និយាយទាំងក្លាហានថា «សម្រាប់ខ្ញុំគឺចូលចិត្តការរាំ ព្រោះវាក៏ជាការហាត់ប្រាណ​មួយដែរ​ តោះមិត្តៗរៀនរាំជាមួយ ដេននី ក្វាន់ អត់? បើមិនចេះរាំ ចាំខ្ញុំជួយបង្រៀនណា..!»។

ដូច្នេះ ដើម្បីកុំឲ្យចាំយូរ សូមប្រិយមិត្តអ្នកអាន ទស្សនាឃ្លីបវីដេអូរាំបង្ហាញភាពសិចស៊ី និងស្រើបស្រាល ពីសំណាក់តារាស្រីកញ្ញា ដេននី ក្វាន់ ទាំងអស់គ្នាថា តើមានលក្ខណៈសិចស៊ី ស្រើប​ស្រា​លគួ​រឲ្យទាក់ទាញ​ និងប្លែកភ្នែកប៉ុណ្ណា?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan