CamNews

តារា 

ស្អីគេ! អតីតប្រពន្ធ Tono មានសង្សារថ្មីជាមួយនឹងស្រីដូចគ្នា ព្រោះឆ្អែតចិត្តនឹងមនុស្សប្រុស?

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីផ្ទុះពាក្យចចាមអារាមមិនចេះចប់មិនចេះហើយ ចំពោះអតីតស្វាមីភរិយា លោក Tono pakin និងនាង Tangmo Pattaratida ថា អ្នកទាំង ២ សម្រេចចិត្តលែងលះគ្នាដោយសារតែយល់ច្រឡំ ហើយការដែលសម្រេចចិត្តលែងលះគ្នាក៏ម្នាក់ៗពោរពេញទៅដោយការឈឺចាប់មិនស្ទើរនោះដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ក្រោយពីពេលដែលលោក Tono pakin ប្រកាសថាខ្លួននៅលីវ នាង Tangmo ដែលជាអតីតភរិយាឈឺចាប់ ហើយថែមទាំងគិតចង់សម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចដោយសារតែមានគេជួយសង្រ្គាះទាន់ពេលវេលា ។ 

ក្រោយមកមិនទាន់បានប៉ុន្មានខែផងតារាស្រី នាងTangmo ត្រូវបានគេដឹងថា មានស្នេហាជាមួយនឹងគូស្នេហ៍ថ្មីរបស់នាងដែលជាមនុស្សស្រីដូចគ្នា ហើយតែងបណ្តើរនារីម្នាក់មាឌធំ តែងខ្លួនជាបុរស ទៅគ្រប់កម្មវិធីទាំងអស់ អ្វីដែលពិសេសជាងនេះទៅទៀត នៅក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីខែកញ្ញា ឆ្នាំ២០១៥នោះ គូស្នេហ៍របស់នាង បានជូនកាដូជា រថយន្តម៉ាកទំនើបមួយគ្រឿង មិនតែប៉ុណ្ណោះ រូបនាងក៏បានសរសេរសារអរគុណទៅកាន់ ម្ចាស់កាដូនោះដោយនិយាយថា "Thx you na kha" ថែមទៀតផង ។

បើចំពោះទំនាក់ទំនងស្នេហារបស់នាង Tangmo Pattaratida និងនារីរាងធំម្នាក់នោះបានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំងថា តើពួកគេជាគូស្នេហ៍នឹងគ្នាមែនដែរទេ រឺក៏ជាមិត្តភក្តិជិតស្និទ្ធិ ប៉ុន្តែបើជាមិត្តមិនមែនជូនកាដូដល់ថ្នាក់រថយន្តបែបនេះទេ ។​

តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ទទួលបានការបកស្រាយចេញពីសមីខ្លួននាង Tangmo Pattaratida នៅឡើយទេថា នារីមាឌធំម្នាក់នោះគឺជាសង្សារ ឬ ជាមិត្តភក្តិ ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tangmo Pattaratida Tono pakin