CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោចណាស់ មនុស្ស ២ នាក់ស្លាប់ ម្នាក់រងរបួស ក្រោយផ្ទុះអាវុធ នៅសាលា មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖​​ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិន ហួរដែលទើបតែបានចេញផ្សាយ កាលពីថ្មីៗនេះ អោយដឹងថា នៅឯប្រទេស រុស្ស៊ី ឯណោះវិញ បើ យោងតាមសេចក្តីរាយការណ៍ ពីក្រសួងការពារជាតិ ប្រទេសនេះ​ កាលពីថ្ងៃច័ន្ទ​ អោយដឹងថា យ៉ាង ហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ មនុស្សម្នាក់ផ្សេងទៀត បានរងរបួស ក្រោយពីមានករណីផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងសាលាមួយកន្លែង ។

លើសពីនេះ​ ប្រភពសារព័ត៌មានដដែល​បន្តអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ទាំងពីរនាក់នោះ ម្នាក់ជា គ្រូបង្រៀន និងម្នាក់ទៀត ជាមន្រ្តីប៉ូលីស ខណៈពេលដែល បុរសដែលជា ជនរងគ្រោះម្នាក់ទៀត ជាមន្រ្តីប៉ូលីសដូចគ្នាដែរ ។

គួររំឭកផងដែរថា មកទល់នឹងខណៈ ជនដៃដល់ ដែលជាខ្មាន់កាំភ្លើងនោះ ត្រូវបានមន្រ្តីប៉ូលីសធ្វើ ការចាប់ឃាត់ខ្លួន តែពុំទាន់ត្រូវបានប្រភពផ្លូវការ បញ្ជាក់អត្តសញ្ញាណនៅឡើយទេ តែអ្វីដែលបាន ដឹងនោះ បានដឹងត្រឹមតែថា គេមានអាយុទើបតែ ១៥ ឆ្នាំ និងជាសិស្សតែប៉ុណ្ណោះ ។

យ៉ាងណាមិញ បើតាមការអោយដឹងពី លោក Anatoly Yakunin ជាប្រធានផ្នែក ប្រចាំក្រសួងមហា ផ្ទៃ អោយដឹងថា មូលហេតុដែលនាំអោយមានការបាញ់បោះលើកនេះ ពុំទាន់បានដឹងច្បាស់នៅ ឡើយនោះទេ ពោលគឺ ស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Moscow Russia Int news Unt news Viral video