CamNews

តារា 

សង្សារចាស់ Lee Min ho និងសង្សារថ្មីប្រកាសបែកគ្នាបាត់!!

កូរ៉េ ៖ នាង Suzy ត្រូវបានគេស្គាល់ថា សង្សារចាស់របស់លោក Lee Min Ho ដែលបានប្រកាសបែកគ្នាជាសាធារណៈ កាលពីប៉ុន្មានខែមុននេះ ។ 

មិនបានប៉ុន្មានផង មានព័ត៌មានថ្មីមួយបានចុះផ្សាយថា នាង Suzy និងលោក Lee Dong Wook បានទាក់ទងគ្នាក្នុងន័យស្នេហា ។ ប្រភពដដែលបានបន្តទៀតថា គូស្នេហ៍មួយគូនេះមានវ័យខុសគ្នាដល់ទៅ ១៣ ឆ្នាំឯណោះ​ ។ 

TV Report បានបន្ថែមទៀតថា នាង Suzy និងលោក Dong បានសាងស្នេហ៍យ៉ាងផ្អែមល្អែមជាមួយគ្នានៅឯ Cheondamdong ។ តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេព្យាយាមលាក់បាំង ប៉ុន្តែក្រដាសគឺខ្ចប់ភ្លើងមិនជិត ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

Lee Dong Wook បានថ្លែងប្រាប់អ្នកកាសែតថា ខ្លួនចាប់ផ្តើមលង់ស្រលាញ់ Suzy ព្រោះតែអត្តចរិករបស់នាង ។ បើនិយាយត្រលប់ទៅកាន់ឆ្នាំ ២០១២ វិញ Suzy ក៏បានបង្ហើបថា លោក Lee Dong Wook គឺជាបុរសម្នាក់ដែលនាងប្រាថ្នាផងដែរ ។ 

អ្វីដែលធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលនោះគឺ ប្រភពផ្លូវការមួយនេះបានប្រកាសថា តារាកូរ៉េទាំងពីរដួងនេះបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយស្រលាញ់គ្នាបានត្រឹមតែ ៤ ខែប៉ុណ្ណោះ ។ 

មូលហេតុដែលធ្វើឲ្យគូស្នេហ៍មួយគូនេះបានបែកបាក់គ្នា ព្រោះតែថ្មីៗនេះពួកគេមានការមមាញឹកយ៉ាងខ្លាំងជាមួយនិងវិស័យសិល្បៈរៀងៗខ្លួន ។ ទទ្ទឹមនឹងនេះផងដែរ Suzy និង Lee Dong គឺនៅតែចាត់ទុកគ្នាជាមិត្តពិសេស ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក បើទោះបីជាពួកគេមិនបានបន្តទំនាក់ទំនងមួយនេះទៀតក៏ដោយចុះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Suzy Lee Dong Wook Lee Min Ho