CamNews

តារា 

តួក្មេងប្រុសក្នុងរឿង F4 កូរ៉េ ពេញកំលោះហើយ គ្រោងនឹងប្រលូកក្នុងសិល្បៈវិញក្រោយចេញពីបម្រើកងទ័ព

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃអ្នកតាមដានរឿងភាគកូរ៉េ សុទ្ធតែបានស្គាល់ច្បាស់ "Boys Over Flowers" ដែលភាគច្រើនត្រូវបានគេស្គាល់ថា រឿង F4 កូរ៉េ ។ ហើយសាច់រឿងថ្មីទទួលបានការពេញនិយមខ្លាំងបំផុត កាលពី ៧ ទៅ ៨ឆ្នាំមុន ប៉ុន្តែមានមនុស្សមួយចំនួនតូចនៅតែស្រលាញ់និងពេញចិត្តនិងចងចាំរឿងនេះនៅក្នុងចិត្តដដែល ។ 

គួរបញ្ជាកឲ្យដឹងថា ឈ្មោះពិតរបស់ក្មេងប្រុសនេះគឺ Park Jibin ហើយបានបាត់មុខពីក្នុងវិស័យភាពយន្តកូរ៉េមួយរយៈធំដោយសារតែលោកបានចូលបម្រើកងទ័ពតាំងពីឆ្នាំ ២០១៥ ។

ដោយយោងតាមការបង្ហោះរូបតារាវ័យក្មេងរូបនេះបានឲ្យដឹងថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺ Park Jibin នឹងបញ្ចប់ភារកិច្ចជាយោធារបស់គេក្នុងពេលឆាប់ៗនេះហើយ ។ បន្ទាប់មករូបលោកនឹងវិលត្រលប់ចូលមកក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត ៕









 

ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Park Jibin Lee min ho