CamNews

តារា 

តា​រា​ចម្រៀង នាង Suzy ផ្តល់​កាដូ​ជា​​ខ្សែ​​ដៃ​​ម៉ាក​តែ​​មួយ ដ៏មានតម្លៃ​​ជូន​ដល់​មិត្ត​អ្នក​គាំ​ទ្រ

(កូរ៉េ)៖ នាង Suzy តារាចម្រៀងកូរ៉េ ដ៏ស្រស់សោភា ពេលនេះ​កំពុងទាក់ទាញដួងចិត្តយុវវ័យ​យ៉ាងខ្លាំង ហើយនាងក៏បានក្លាយជា ប្រធានបទដ៏ក្តៅមួយ តាមអន ឡាញ បន្ទាប់ពីនាងបានជជែកលេង ជាមួយក្រុមអ្នកគាំទ្រ អំពីកាដូដ៏មានតម្លៃ ដែលពួកគេបានទទួល ពីតារាស្រីរូបនេះកំឡុង ពេលជួបគ្នា។

កាលពីថ្ងៃទី២១ តុលាកន្លងទៅ តារាចម្រៀងស្រីវ័យ​ក្មេង Suzy បានទិញកាដូមួយចំនួន ជូនមិត្តអ្នកគាំទ្រនាង ដែលក្នុងនោះក៏មានវត្ថុមានតម្លៃមួយដែរ គឺ ជាខ្សែដៃដែលមានតម្លៃ យ៉ាងហោចណាស់​ក៏១៣០ដុល្លារដែរ។

អ្នកគាំទ្រម្នាក់ បានបង្ហោះរូបវត្ថុអំណោយ ដែលគេទទួលបាន​កំឡុងពេល​ជួប Suzy ថ្មីៗនេះ ដែលបង្ហាញឲ្យឃើញនូវខ្សែដៃ មានតម្លៃមួយខ្សែមើលទៅ ដូចនឹងខ្សែដៃ ដែលតារាស្រីរូបនេះពាក់ នៅពេលជួបជជែកលេង ជាមួយអ្នកគាំទ្រ ដោយក្នុងប្រ​អប់ខ្សែដៃ មានដាក់រូប Suzy ព្រមទាំងមានកាតជូនពរ របស់នាងទៀត​ផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Suzy