CamNews

តារា 

សុវណ្ណ មករា ផ្ទុះជម្លោះជាមួយ ភរិយា​​លោក សុភ័ណ្ឌ ឡារី រឿង ជំនួយមនុស្សធម៌ ថាគ្រាន់តែជាការសម្តែង

(ភ្នំពេញ)៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានការបង្ហោះ ចែកចាយ​បង្ហាញជុំវិញសកម្មភាព មនុស្សធម៌ពីសំណាក់ភរិយា របស់តារាប្រុស លោក សុភ័​ណ្ឌ ឡារី ខ​ណៈដែលនាង បានចំណាយពេលវេលា និងថវិកាដើម្បីទិញអាហារ យកទៅចែកជូនដល់ជនក្រីក្រ ពិសេសអ្នកដែលរក​នៅ​តាមចិញ្ចើមផ្លូវ ក្នុងថ្ងៃឆ្លងឆ្នាំ ២០១៦នេះ​។

តាមរយៈសកម្មភាព និងទង្វើបែបនេះ គេសង្កេតឃើញមានការលើកសរសើរ ពីមហាជន​ជា​ច្រើ​ន​ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ​ប៉ុន្តែផ្ទុយពីនេះ សម្រាប់​តារាសម្តែង​និងជាពិធីករប្រុស លោក សុវ​ណ្ណ មករា ដែលទើបតែចូលរោងការ ជាមួយស្រីស្រស់រាងតូចច្រឡឹង ឈិន ចាន់សុធារី បែរជាសរសេរតបរិះគន់​ថា នេះគ្រាន់តែជាការស​ម្តែង​ទៅវិញ។

ឆ្លើយតបចំពោះការរិះគន់ ពីសំណាក់តារាប្រុសលោក សុវ​ណ្ណ មករា ភ្លាមៗនោះ ស្រ្តីម្នាក់​ដែល​ត្រូវបានគេស្គាល់ថា ជាភរិយារបស់​តារាលោក សុភ័​ណ្ឌ ឡារី ក៏បានសរសេរថា «នាងខ្ញុំ Lydia មានក្តីរំភើបខ្លាំងណាស់ ដែលបានលោកតារាម្នាក់ឈ្មោះថា Sovann Makara បានចំណាយពេលវេលា មកខបមិន (Comment) លើរូបរបស់នាងខ្ញុំ ហើយគាត់បាននិយាយថា" ​នាងខ្ញុំពិតជាពូកែសម្តែងមែនណាស់ គាត់សូមសរសើរមែន​" »។

ភរិយាលោក សុភ័​ណ្ឌ ឡារី បានបន្ថែមថា «ហើយរូបនោះតាមពិត ទៅមានលោកពូម្នាក់ គាត់បា​នយកទៅផុស ដោយនាងខ្ញុំក៏អត់បានដឹងដែរ លោកពូគាត់បានយកទៅផុស នៅក្នុងផេក (Page) របស់គាត់ ទើ​បតែគាត់បាន massage មកនាងខ្ញុំ នៅក្នុងហ្វ៊េសប៊ុកប្រាប់នាងខ្ញុំ ថារូបភាព និង អត្ថន័យដែលនាងខ្ញុំសរសេរ ហើយយកទៅផុស នៅក្នុងផេកគាត់ ឥឡូវផេករបស់លោកពូ មានមនុស្សចូលមើល like ហើយនិង Comment ច្រើនណាស់ ហើយខ្ញុំក៏ចូលទៅមើល ហើយក៏ឃើញនូវអ្វី ដែលលោកសរសេរ នាងខ្ញុំសូមអរគុណ សម្រាប់ការចំណាយ ពេលវេលាដ៏មានតម្លៃរបស់លោក មកសរសេរសរសើរនាងខ្ញុំ ដោយមានបង្កប់ន័យ តាមពិតលោកគួរតែប្រើពេលវេលា របស់លោកដែលក្រោយ ពីការដើរសម្តែងនោះសិន។ លោកគួរតែកំដរភរិយាលោក ដែលជិត​សម្រាល់កូននោះ វាល្អជាងមកខបមិនលើរូបភាពនាងខ្ញុំទេដឹង?»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sovan makara Star news local news