(ភ្នំពេញ)៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានការបង្ហោះ ចែកចាយបង្ហាញជុំវិញសកម្មភាព មនុស្សធម៌ពីសំណាក់ភរិយា របស់តារាប្រុស លោក សុភ័ណ្ឌ ឡារី ខណៈដែលនាង បានចំណាយពេលវេលា និងថវិកាដើម្បីទិញអាហារ យកទៅចែកជូនដល់ជនក្រីក្រ ពិសេសអ្នកដែលរកនៅតាមចិញ្ចើមផ្លូវ ក្នុងថ្ងៃឆ្លងឆ្នាំ ២០១៦នេះ។

តាមរយៈសកម្មភាព និងទង្វើបែបនេះ គេសង្កេតឃើញមានការលើកសរសើរ ពីមហាជនជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ប៉ុន្តែផ្ទុយពីនេះ សម្រាប់តារាសម្តែងនិងជាពិធីករប្រុស លោក សុវណ្ណ មករា ដែលទើបតែចូលរោងការ ជាមួយស្រីស្រស់រាងតូចច្រឡឹង ឈិន ចាន់សុធារី បែរជាសរសេរតបរិះគន់ថា នេះគ្រាន់តែជាការសម្តែងទៅវិញ។

ឆ្លើយតបចំពោះការរិះគន់ ពីសំណាក់តារាប្រុសលោក សុវណ្ណ មករា ភ្លាមៗនោះ ស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់តារាលោក សុភ័ណ្ឌ ឡារី ក៏បានសរសេរថា «នាងខ្ញុំ Lydia មានក្តីរំភើបខ្លាំងណាស់ ដែលបានលោកតារាម្នាក់ឈ្មោះថា Sovann Makara បានចំណាយពេលវេលា មកខបមិន (Comment) លើរូបរបស់នាងខ្ញុំ ហើយគាត់បាននិយាយថា" នាងខ្ញុំពិតជាពូកែសម្តែងមែនណាស់ គាត់សូមសរសើរមែន" »។

ភរិយាលោក សុភ័ណ្ឌ ឡារី បានបន្ថែមថា «ហើយរូបនោះតាមពិត ទៅមានលោកពូម្នាក់ គាត់បានយកទៅផុស ដោយនាងខ្ញុំក៏អត់បានដឹងដែរ លោកពូគាត់បានយកទៅផុស នៅក្នុងផេក (Page) របស់គាត់ ទើបតែគាត់បាន massage មកនាងខ្ញុំ នៅក្នុងហ្វ៊េសប៊ុកប្រាប់នាងខ្ញុំ ថារូបភាព និង អត្ថន័យដែលនាងខ្ញុំសរសេរ ហើយយកទៅផុស នៅក្នុងផេកគាត់ ឥឡូវផេករបស់លោកពូ មានមនុស្សចូលមើល like ហើយនិង Comment ច្រើនណាស់ ហើយខ្ញុំក៏ចូលទៅមើល ហើយក៏ឃើញនូវអ្វី ដែលលោកសរសេរ នាងខ្ញុំសូមអរគុណ សម្រាប់ការចំណាយ ពេលវេលាដ៏មានតម្លៃរបស់លោក មកសរសេរសរសើរនាងខ្ញុំ ដោយមានបង្កប់ន័យ តាមពិតលោកគួរតែប្រើពេលវេលា របស់លោកដែលក្រោយ ពីការដើរសម្តែងនោះសិន។ លោកគួរតែកំដរភរិយាលោក ដែលជិតសម្រាល់កូននោះ វាល្អជាងមកខបមិនលើរូបភាពនាងខ្ញុំទេដឹង?»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី