CamNews

តារា 

ដួង វិរៈ​សិទ្ធ៖ «ខ្ញុំ​មិន​ដែល​គិត​ស្រ​មៃ​ថា បាន​កាន់​ពាន​រង្វាន់ ក្នុង​កម្ម​វិ​ធី I am A Singer

(ភ្នំពេញ)៖ ទីបំផុត កម្មវិធី «I Am a singer Cambodia» បានរកឃើញម្ចាស់ពាន​ហើយ គឺលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ ​បានជាប់ជាជ័យលាភី ក្នុងរដូវកាលនេះ ខណៈកម្មវិធីមានរយៈពេល​១៣សប្ដាហ៍ ហើយមាន៦ជុំ និងមានវិញ្ញាសារចម្រៀងជាច្រើនដូចជា បទចម្រៀងផ្ទាល់ខ្លួន បទចម្រៀងញាក់ បទចម្រៀងស្រី តែអ្នកចម្រៀងប្រុសចច្រៀង បទចម្រៀងយីកេ ​ល្ខោនបាសាក់ និងវិញ្ញសារចុងក្រោយ គឺច្រៀងជាមួយ​តារាចម្រៀង អាជីពផ្ទាល់តែម្ដង​។

នៅវគ្គចុងក្រោយ លោក ដួង វិរៈសិទ្ធ បានប៉ះជាមួយ លោក ឯក ស៊ីដេ តារាចម្រៀងសំឡេងផ្អែម​​ពីរោះ បែបគ្រលួច​ ហើយអ្នកទាំងពីរច្រៀងបានល្អឥតខ្ចោះ ក្នុងបទចម្រៀង «ស្នេហ៍ស្រីង៉កង» ដែលបទចម្រៀងដ៏ល្បីល្បាញ កាលពីលោក ឯក ស៊ីដេ បានចូលសិល្បៈដំបូងៗ​។ លោក ដួង វីរៈសិទ្ធ មានគ្រូភ្លេង តាមបង្ហាត់បង្ហាញតែម្នាក់គត់ គឺលោក ម៉ម មិថុនា ដែលបានបង្រៀនលោក​ តាំងពីវគ្គដំបូងៗ រហូតដល់សប្ដាហ៍ចុងក្រោយ ហើយមានទាំងបង្ហាត់ឲ្យលោក វិរៈសិទ្ធ ចេះផ្លុំខ្លុយ ថែមទៀតផង​។

លោក ដួង វីរៈសិទ្ធ បាននិយាយថា «ការកាន់ពាន ជាអ្វីដែលលោកមិនធ្លាប់ស្រមៃ ទាល់តែសោះ ពិសេសក្នុងកម្មវិធីនេះ ផ្ទាល់តែម្ដង ព្រោះ តារាចម្រៀងក្នុងកម្មវិធី មានសមត្ថភាពគួរឲ្យញាក់សាច់ណាស់ ដូចជា លោក ហ្សូ​ណូ, កញ្ញា សួស វីហ្សា, កញ្ញាផន ស្រីខួច ជាដើម សុទ្ធតែមានដើមទុននៃសំឡេងដ៏អស្ចារ្យ ពិសេសពួកគាត់ ប្រឡូកសិល្បៈយូរមកហើយ»។

តារាចម្រៀង ដួង វិរៈសិទ្ធ បានថ្លែងបន្តថា «លោក​គិតថា ចូលរួមកម្មវិធីគ្រាន់តែកំដរគេប៉ុណ្ណឹង ហើយខ្លាចតែមិនដល់ជុំ ចុងក្រោយផងក៏មិនដឹង តែមកពីអ្នកគាំទ្រលោក ទើប​មានថ្ងៃនេះ ព្រោះកម្មវិធីត្រូវឲ្យបោះឆ្នោត តាមប្រព័ន្ធទូរស័ព្ទ ហើយលោកជាតារា ដែលមានអ្នកបោះឆ្នោតឲ្យច្រើន ស្ទើរតែរាល់សប្ដាហ៍ !»។

លោក ដួង វីរៈសិទ្ធ ថ្វីត្បិតតែមានពាន​ ក្នុងដៃ​ និងទទួលបានប្រាក់លើកទឹកចិត្ត​ច្រើនក៏ពិតមែន ក៏គេមិនអាចដឹងថា លោក​នឹងមានបទចម្រៀងច្រៀងច្រើនទៀត ឬយ៉ាងណាទេ ទោះបីលោកស្ថិតក្នុងផលិតកម្ម រស្មីហង្សមាស ហើយក៏ដោយ ។ លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនមួយចំនួន មិនសូវពេញចិត្ត ដោយសារតែហ្វេនលោកច្រើន ទើប​ជាប់ តែនេះជាលក្ខខ័ណ្ឌ នៃកម្មវិធីតម្រូវ ទើបលោកជាប់បានបានយ៉ាងងាយស្រួល។ បើសិនជាមានគណៈមេប្រយោគ លោកក៏មិនអាចកាន់ពានបានដែរ។ តែផ្ទុយពីនេះវិញ អ្នកគាំទ្របាននិយាយ លោក ដួង វិរៈសិទ្ធ ពិតជាមនុស្សមានសមត្ថភាព ខាងតន្ត្រីយ៉ាងពិតប្រាកដ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង