CamNews

តារា 

លើកនេះមិនធម្មតាទេ!! អតីតប្រពន្ធស្អាតលោក Tono ប្រកាសដំណឹងធំ ស្របពេលខ្លួនកំពុងមានរឿងអាស្រូវ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជនជាតិថៃនាង Nida ដែលជាអតីតភរិយារបស់ តារាជនជាតិថៃម្នាក់ដែរគឺលោក Tono ពេលនេះបានចេញមុខប្រកាសព័ត៌មានសំខាន់មួយថា នាងកំពុងតែមានផ្ទៃពោះចំនួន ៣ ខែទៅហើយ ។ 

កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៦នេះ តារាសម្តែងនាង Nida បាននាំមកនូវការភ្ញាក់ផ្អើលដ៏ធំមួយ ដោយរឿងនោះនាងបានលើកឡើងថា នាងកំពុងតែមានកូនម្នាក់ទៀតនៅក្នុងផ្ទៃ​ ហើយមានចំនួន ៣ ខែ ក្រោយពីបានលឺដំណឹងនេះហើយ ម្តាយរបស់នាង Nida ក៏បានយល់ស្របនឹងរឿងនេះដែរ ។ ជាងនេះទៅទៀតម្តាយរបស់នាង Nida គាត់បានបន្ថែមថា គាត់នឹងធានាចិញ្ចឹមចៅរបស់គាត់មិនថា ស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៍ដោយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Nida ហាក់បីដូចជាមិនបានបង្ហើបឲ្យក្រុមអ្នកគាំទ្រដឹងនៅឡើយទេថា អ្នកណាដែលជាឪពុករបស់កូនដែលនៅក្នុងផ្ទៃ ដែលនាងកំពុងតែពពោះនោះទេ ៕

-ចុចអាន ៖ លោក Tono កំពុងជាប់សង្ស័យជាមួយនិង នារីសក់ខ្លីម្នាក់ពីបទ...


លោក Tono ដែលជាអតីតប្តីរបស់នាង Nida







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook