CamNews

តារា 

លោក Tono កំពុងជាប់សង្ស័យជាមួយនិង នារីសក់ខ្លីម្នាក់ពីបទ...

ព័ត៌មានកំសាន្ត ៖ តារាសម្តែង លោក Tono មួយរយៈពេលនេះហាក់បីដូចជាមានព័ត៌មានយ៉ាងច្រើន ជាងតារាផ្សេងៗនៅក្នុងប្រទេសថៃ ដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបលោក ។ 

ក្រោយពីបញ្ហាស្នាមសាក់នៅត្រង់ចង្កេះដែលមានរូបរាងដូចគ្នាជាមួយអតីតភរិយា បានកន្លងផុតទៅ លោក Tono ក៏មានព័ត៌មានមួយទៀតជាមួយនិងនារីសក់ខ្លី ដែលមានឈ្មោះថា เมกัส ภูษิตา ។ អ្នកទាំង ២​ ត្រូវបានគេប្រទះឃើញថា បានដើរផ្សារទំនើបជាមួយគ្នា និងធ្វើអ្វីផ្សេងៗជាច្រើនទៀត ហាក់បីដូចជាមានភាពស្និទ្ធិស្នាលខ្លាំង មិនមែនក្នុងនាមត្រឹមតែជាតារារួមអាជីពនោះឡើយ ។ រីឯក្រុមអ្នកគាំទ្រគិតថា អ្នកទាំង ២ កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងពិតប្រាកដមែន ។​

បន្ទាប់ពីរឿងជាច្រើនបានកើតឡើង រវាងតារាប្រុសស្រីទាំង ២ ដួងនេះហើយ បានធ្វើឲ្យក្រុមអ្នកគាំទ្រ មិនអាចបញ្ចប់ការសង្ស័យរបស់ពួកគេបានឡើយ ។ ប៉ុន្តែពេលនេះនៅមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយដែលអះអាងថា អ្នកទាំង ២ មិនបានទាក់ទងគ្នានោះឡើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook