CamNews

តារា 

Tono សប្បាយចិត្តខ្លាំងក្រោយពីដឹងថា អតីតមិត្តស្រីរបស់ខ្លួនមានផ្ទៃពោះមុនរៀបការ

តារាថៃ ៖  តារាសម្តែង លោក Tono សប្បាយចិត្តខ្លាំងក្រោយពីដឹងថា អតីតមិត្តស្រីរបស់ខ្លួនមានផ្ទៃពោះមុនរៀបការ ដោយសារគាត់ដឹងថា នាង Pat តែងតែប្រកាសប្រាប់មហាជនថា នាងពិតជាចង់បានកូនពិតមែនព្រោះនេះគឺជា បំណងប្រាថ្នាឪពុករបស់នាង ដែលចង់ពរចៅមុនពេលដែលគាត់បានបាត់បង់ជិវិត ។ 

ដោយយោងតាមរបាយការណ៍ផ្លូវការរបស់ប្រទេសថៃ តារាស្រីនាង Pat napapa កំពុងមានកូននៅក្នុងផ្ទៃ ចំនួន ៤ ខែទៅហើយ ដែលឪពុកក្មេងនោះគឺជាក្មេងបង្ហោះម៉ូតូហើយក៏ត្រូវជាមិត្តប្រុសរបស់នាងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ លោក Tono ពិតជាមានចិត្តសប្បាយយ៉ាងខ្លាំង ក្រោយពីបានឃើញអតីតមិត្តស្រីរបស់ខ្លួនបានសម្រេចបំណង​និង រស់នៅយ៉ាងមានក្តីសុខបែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងបង្ហោះសារជូនពរទៅកាន់នាង Pat ឲ្យនាងមើលថែខ្លួន និងកូននៅក្នុងផ្ទៃថែមទៀតផង ៕

-ចុចអាន ៖ នាង Pat សប្បាយចិត្តខ្លាំង ក្រោយពីមានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែ ជាមួយក្មេងប្រុសបង្ហោះម៉ូតូម្នាក់









-ចុចអាន ៖ លើកនេះមិនធម្មតាទេ!! អតីតប្រពន្ធស្អាតលោក Tono ប្រកាសដំណឹងធំ ស្របពេលខ្លួនកំពុងមានរឿងអាស្រូវ


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa Tono