CamNews

តារា 

តាំងពីភ្ជាប់ពាក្យរួចមកឃើញតែរូបផ្អែមល្អែមរបស់ Justin និងគូដណ្តឹង ប៉ុន្តែពេលនេះបែរជាលេចធ្លាយរូបយំទៅវិញ

តាំងពីប្រកាសភ្ជាប់ពាក្យរួចមក Justin Bieber និងនាង Hailey Baldwin តែងតែបង្ហាញភាពផ្អែមល្អែម រហូតធ្វើឲ្យមនុស្សមិនតិចនោះទេ ច្រណែនជាមួយនិងស្នេហារបស់ពួកគេ ។ ប៉ុន្តែកាលពីថ្ងៃទី ០៧ ខែសីហា កន្លងទៅនេះ គូស្នេហ៍វ័យក្មេងមួយគូនេះស្រាប់តែត្រូវបានគេប្រទះឃើញថា អង្គុយនៅតាមដងផ្លូវមួយនៅឯ Manhattan ។ 

ប្រភពដដែលបន្ថែមទៀតថា Justin bieber ហាក់បីដូចជាមានអ្វីមួយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក ។ ចំនែកឯនាង Hailey Baldwin វិញបានអង្គុយនៅក្បែរគូដណ្តឹង ។ 

បើនិយាយអំពីទឹកមុខរបស់ Justin bieber វិញ ហាក់បីដូចជាមានរឿងកើតទុក្ខមិនសុខចិត្តកើតឡើង នៅពេលដែលជិះកង់ជាមួយ Hailey Baldwin នៅឯ Manhattan ។ 


ភ្លាមៗនោះ Justin bieber និង Hailey Baldwin បែរជាអង្គុយអោបគ្នាយំ ធ្វើឲ្យហ្វេនជាច្រើនងើយឆ្ងល់ថា តើមានរឿងអ្វីកើតឡើងឲ្យប្រាកដចំពោះគូស្នេហ៍មួយគូនេះ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin