CamNews

តារា 

Jennifer Lopez បែកបាក់ស្នេហា ជាមួយនិងប្រុសក្មេងរបស់នាងហើយ

Jennifer Lopez តារាចំរៀងវ័យ ៤៦ ឆ្នាំ និងមិត្តប្រុស Casper Smart វ័យ ២៧ ធ្លាប់ត្រូវបានគេកោត សរសើរនិងគាំទ្រ ជាខ្លាំងថា ជាគូស្នេហ៍ ដែលបានតតាំង និងការរិះគន់ នៃគំលាតអាយុ របស់អ្នក​ទាំង ២ ។ តែពេលនេះ អ្នកទាំង ២ បានប្រែក្លាយទៅ ជាមនុស្សអាតិត រៀងខ្លួនទៅហើយ ដោយថ្ងៃ នេះដំណឹងនៃការ បែកបាក់ស្នេហា របស់អ្នកទាំង ២ បានផ្ទុះឡើង ។



បើតាមប្រភព ព័ត៌មានពី អ្នកដែលនៅជិត គូស្នេហ៍នេះ បានអោយដឹងថា Jennifer និង Casper មិន ដែលមានបញ្ហា អ្វីនិងរឿងអាស្រូវ ច្រើនដូចតារាផ្សេងៗ​ សោះឡើយ ។ តែមន្ទិលសង្ស័យ បានចាប់ ផ្តើមមានឡើង នៅពេលដែល Casper បានបែកធ្លាយរឿង ទាក់ទងជាមួយនិង តារាម៉ូដែលកែភេទ ម្នាក់តាម Instagram បើទោះបីជា Casper បដិសេធថា វាមិនពិតក៏ដោយ ។ ព័ត៌មានពីមិត្តភក្តិ មួយ ចំនួនបាន អោយដឹងថា ពួកគេបានបែកបាក់ តាំងតែពី ២ សប្តាហ៍មុនឯណោះ តែអ្នកខ្លះថាពួកគេ ទើបតែបែកគ្នា កាលពីព្រឹកមិញទេ ។



ទស្សនិកជន ជាច្រើនបាន បញ្ចេញមតិថា ពួកគាត់សឹងតែ មិនជឿរឿងនេះសោះ ព្រោះថា Casper មិនដែលធ្វើអោយ Jennifer ទាស់ចិត្តឡើយ តាមដែលយើងដឹងនោះ ព្រោះថា Jennifer តែងតែ សរសើរ Casper ជានិច្ចក្នុងកម្មវិធី ឬបទសំភាសន៍ ។ មិនត្រឹមតែប៉ុណោះ Casper ក៏បានខិតខំប្រឹង ប្រែងស្រវា ចាប់ការសំដែងទៀតផង ដោយហេតុផលរបស់ Casper គឺគាត់ប្រាប់ថា ចង់អោយមាន ឈ្មោះជាមនុស្ស ស្គាល់ច្រើន មិនមែនមានឈ្មោះតែ ជាមិត្តប្រុសរបស់ Jennifer ឡើយហើយគំនិត នេះក៏ដើម្បីលើក មុខមាត់អោយ Jennifer ផងដែរ តែឥលូវនេះ Casper មានឈ្មោះត្រឹមជា មនុស្ស អតិតប៉ុណ្ណោះ ។ យ៉ាងណាមិញ ពួកគេ នៅតែជាមិត្តភក្តិ និងគ្នាដដែល ព្រោះថាការ បែបបាក់នេះ គឺជាយល់ព្រមរៀងៗខ្លួន ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer jennifer lopez casper smart