CamNews

ព័ត៌មានអន្តរជាតិ 

ក្តុកក្តួល ៖ បំណែក សាកសព ជនរងគ្រោះធ្លាក់យន្តហោះ EgyptAir ដឹកតាមកុងតើនើ មកដល់ហើយ

ព័ត៌មានអន្តរជាតិ ៖ ព័ត៌មានទាន់ហេតុការណ៍ ពីសារព័ត៌មាន អ័រតេ ចុះផ្សាយ ក្រោយពីដកស្រង់ របាយការណ៍ផ្លូវការ TASS ក៏ដូចជា សារព័ត៌មានក្នុងស្រុក ប្រទេស អេហ្ស៊ីប នោះឲ្យដឹងថា ហោច ណាស់កុងតើនើ ១៥ កុងតើនើ ដែលផ្ទុកបំណែកសាកសពជនរងគ្រោះ ធ្លាក់យន្តហោះ EgyptAir កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនោះ បានដឹកជញ្ជូនមកដល់ ទីក្រុង Cairo ហើយ ។ 


មន្រ្តីសុខាភិបាល អេហ្ស៊ីបឲ្យដឹងថា ការធ្វើតេស្តិ៍ DNA ត្រូវប្រព្រឹត្តិទៅបានដោយម៉ត់ចត់ ដើម្បីធ្វើ ការវិភាគនិងកំណត់អត្តសញ្ញាណជនរងគ្រោះ ពីករណីធ្លាក់យន្តហោះ EgyptAir ធន់  Airbus A320 ។ ប្រភពបន្តឲ្យដឹងថា ការធ្វើតេស្តិ៍ DNA ហោចណាស់ និងចំណាយពេល ពេញមួួយសប្តាហ៍ ។ គួរ បញ្ជាក់ថា អ្នកដំណើរសរុប ៦៦ នាក់ មានវត្តមាននៅលើយន្តហោះ EgyptAir ជើងហោះហើរ 804 ហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុង Cairo ប្រទេសអេហ្ស៊ីប តែជាអកុសល បាន បាត់ដានពីប្រព័ន្ធរ៉ាដា ខណៈយន្តហោះ ហោះចូលដែនអាកាសប្រទេស អេហ្ស៊ីប នាភាគខាងត្បូង សមុទ្រ Mediterranean ។ ក្រោយមកទៀត ត្រូវបានមន្រ្តីមានសមត្ថកិច្ច លើកឡើងឲ្យដឹងថា យន្ត ហោះបាត់ដានពីរ៉ាដាមួយគ្រឿងនេះ បានធ្លាក់ចុះ បាត់ទៅហើយ ៕

- អាន ៖ ជាក់ស្តែង ៖ បង្ហាញបំណែកយន្តហោះអេហ្ស៊ីប ដែលត្រូវបានរកឃើញជាលើកដំបូងហើយ


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Int news Hot news Turkey ISIS EgyptAir