CamNews

តារា 

Taylor Swift ឈ្លោះជាមួយមិត្តល្អ Selena ដោយសាររឿង Justin Bieber

Taylor Swift ជាតារាចំរៀង ដ៏ល្បីដែលថ្មីៗនេះ ទើបតែបញ្ចេញ Album RED ដែលត្រូវបានគេ
ស្គាល់ថា ជាមិត្តភក្តិជិតស្និតរបស់ Selena Gomez នោះ ថ្មីៗនេះបានជួបរឿងរកាំរកុះនិងគ្នា ។



ថ្មីៗនេះ គេហទំព័រសារព័ត៌មាន  Us Weekly បានចុះផ្សាយព័តមានមួយថា Taylor Swift បាន
មានជំលោះ ទាស់ពាក្យសំដីជាមួយមិត្តភក្តិ Selena Gomez ។ ហេតុផលដែលតារាទាំង ២ នេះ
មានជំលោះ ដែលយើងទទួលបាននោះគឺ Taylor Swift មិនពេញចិត្តនិងអំពើរបស់ Selena ដែល
វិលត្រឡប់ ត្រូវជាមួយ Justin Bieber វិញ ។ ប្រភពព័ត៌មានបានប្រាប់ថា Taylor ស្អប់ Justin
ណាស់ហើយនាងគិតថា Selena កំពុងជ្រើសរើសផ្លូវខុស ។



បើតាមការកត់សំគាល់កន្លងមក ឃើញថា Taylor Swift ពិតជាស្អប់ Justin Bieber មែន ។ មាន
រឿងមួយចំនួន ដែលយើងបានសំគាល់ដូចជា នៅក្នុងកម្មវិធី Billboard Music Award Taylor
Swift បានបដិសេធ មិនព្រមឆ្លើយសំនួរ ដែលទាក់ទងនិង Justin Bieber ។ ហើយពេលមួយ
នោះទៀត Taylor ក៏បានលានអណ្តាតខ្ពើម នៅពេលដែលនាងឃើញ Justin Bieber ថើមជាមួយ
Selena ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ព័ត៌មានដែលទទួលបានពី អ្នកដែលនៅជិត Justin Bieber បាន
និយាយថា Justin Bieber តែងតែនិយាយអំពី Taylor ដែលប្រាប់អោយ Selena បែកពីរូបគេ
ហើយប្រាប់ Selena ថានាងអាចរក មិត្តប្រុសដែលល្អជាង Justin Bieber បាន ។ កាលពីថ្ងៃ
បុណ្យខួបកំណើតរបស់ Selena Gomez គេមិនបានឃើញ Taylor ទៅចូលរួមឡើយ បានត្រឹម
ជូនពរតាម Twitter គេសង្ស័យថា Taylor Swift មិនទៅចូលរួម ដោយសារ Justin Bieber នៅ
ទីនោះដែរ ៕ 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: taylor swift star singer entertainment justin bieber selena gomez