CamNews

តារា 

តារាស្រីល្បីឈ្មោះ Nancy Wu បញ្ចេញមុខមិត្តប្រុសជាទីស្រលាញ់ បន្ទាប់ពីរៀបគម្រោង ទៅជួបឪពុកម្តាយទាំងសងខាង

ព័ត៌មានកំសាន្ត ៖ តារាស្រីដែលកំពុងតែល្បីឈ្មោះយ៉ាងខ្លាំងនោះគឺ តារាស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍ TV queen ដែលមានឈ្មោះថា Nancy Wu បានចេញមុខមកប្រាប់អំពីអ្វីដែលនាងនិង មិត្តប្រុសរបស់នាងត្រូវធ្វើជាបន្តបន្ទាប់ ​។ 

គួររំលឹកឲ្យដឹងថា តារាស្រី Nancy Wu មានមិត្តប្រុសជាអ្នកផលិតខ្សែភាពយន្ត ឈ្មោះថា Terry Chan ហើយពួកគេទាំង ២ បានទាក់ទងគ្នាអស់រយៈពេលជាង ១​ ឆ្នាំទៅហើយ ។ 




ជំហានដំបូងដែលធំជាងគេបង្អស់សម្រាប់អ្នកទាំង ២ នេះត្រូវធ្វើដំបូងនោះគឺ ទៅណែនាំខ្លួនប្រាប់ឪពុកម្តាយទាំងសងខាងឲ្យបានជ្រាបច្បាស់ អំពីទំនាក់ទំនងស្នេហារបស់ពួកគេ ។ 

Nancy បានបង្ហើបប្រាប់ទៀតថា អ្វីដែលពួកគេត្រូវធ្វើបន្ទាប់នោះគឺ ត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Kowloon នាពេលឆាប់ៗនេះ ។ 

តារាស្រី Nancy បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នាងនិងមិត្តប្រុសរបស់នាង និងឆ្លៀតពេលឈប់សម្រាកមួយរយៈនៅក្នុងខែកក្កដា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop