CamNews

តារា 

តារាស្រីដែលទើបតែមកប្រទេសកម្ពុជា!! នាង Nancy Wu តែងខ្លួនសិចសុីសាហាវ ក្រោយពីបែកពីមិត្តប្រុស

ហុងកុង ៖ តារាស្រីជនជាតិចិន នាង Nancy Wu ដែលជានារីកំសត់ស្នេហ៍ដែលទើបតែបែកពីមិត្តប្រុស គឺ Terry Chan ដែលគាត់គឺជាអ្នកដែលផលិតតន្រ្តីដ៍មានមុខមាត់ម្នាក់ ។ 

ក្រោយពីមានបញ្ហាផ្លូវចិត្តព្រោះបែកបាក់ស្នេហាវ័យ ៣៥ ឆ្នាំ នាង Nancy Wu បានតែងខ្លួនសិចសុីសហាវ ដោយស្លៀកពាកខោអាវ ខ្មៅមួយឈុតតែម្តង បូករូួមទាំងអាវទ្រនាប់ស្រស់ៗទៀត ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាង Nancy Wu បានឆ្លើយតបចំពោះមុខអ្នកកាសែតថា "នាងគឺជាមនុស្សដែលកម្រស្លៀកពាក់បែបនេះណាស់ ប៉ុន្តែដោយសារកម្មវិធី Fashion Show​ នេះគឺជាព្រឹត្តិការណ៍ដែលកម្រមានដូចគ្នា" ។

តារាស្រីដែលទើបតែមកប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ នាង Nancy Wu បានបន្ថែមទៀតថា នាងគ្រាន់តែចង់ឲ្យខ្លួននាងមើលទៅស្រស់ស្អាត និងមានភាពទាក់ទាញ ទើបនាងព្យាយាមរកស្ទាយអ្វីដែលថ្មី និងប្លែកដូច្នេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop