CamNews

តារា 

ដឹងថាគាត់មានអ្វីប្លែកជាងនារីដទៃ ដែលអាចធ្វើឲ្យនារីដទៃច្រណែននឹងគាត់?

ព័ត៌មានកំសាន្ត ៖ តារាស្រី Nancy Wu ត្រូវបានគេកត់សម្គាល់ឃើញថា នាងគឺជាតារាស្រីមួយរូបដែលមានរូបរាងស្រស់ស្អាត ដែលអាចនិយាយបានថា នាងគឺជាតារាស្រីមួយរូបដែលពូកែថែរក្សារូបរាងខ្លួនឯងឲ្យបានគង់វង្ស និងនៅតែស្រស់ស្អាតរហូត ។ 

ការបង្ហាញអាកប្បកិរិយា និងរូបរាងដ៍គួរឲ្យស្រលាញ់របស់នាង បានធ្វើឲ្យមានមនុស្សស្រីជាច្រើនកើតមានចិត្តច្រណែន ហើយក៍ចង់បានរូបរាងស្រស់ស្អាតដូចជារូបនាងយ៉ាងចឹង ។ 

ទោះបីជានាងខិតខំប្រឹងធ្វើការយ៉ាងណាក៍ដោយចុះ នាងក៍មិនបានបំភ្លេចការហាត់ប្រាណដើម្បីថែរក្សាសុខភាព និងជួុយថែរក្សារាងរបស់នាងឲ្យនៅតែស្អាតផងដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាស្រីរូបនេះ នាងបានធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ជាមួយនិងមិត្តភ័ក្ររបស់នាង ដែលមានឈ្មោះថា Paisley Wu ។ ហើយកាលពីពេលថ្មីៗនេះ នាងបានធ្វើការចែករំលែករូបថតរបស់ពួកគេទាំង ២ នៅកន្លែងហាត់ប្រាណ ដោយមិនបានតុបតែងមុខអ្វីទាំងអស់ ៕










ប្រែសម្រួល​  ៖ គន្ធា


ប្រភព ៖ lollipop