CamNews

តារា 

ស្នេហាកាន់តែផ្អែមល្អែម Toey Jarinporn និងគូស្នេហ៍ចង់បណ្តើរគ្នាទៅលេងក្រៅប្រទេសតែ....!

ថៃ​ ៖ ទំនាក់ទំនងស្នេហារបស់តារាសម្តែងប្រុស Alek teeradetch និងនាង Toey Jarinporn ពិតជាមានភាពផ្អែមល្អែមខ្លាំងឡើងពីមួយថ្ងៃទៅមួយ រហូតធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនិងគូស្នេហ៍អ្នកទាំងពីរ ។ 

នៅក្នុងកម្មវិធី "Challenge Yourself The Series" តារាប្រុសរូបនេះបាននិយាយថា ខ្លួននិងសង្សារឧស្សាហ៍ជួបគ្នាញឹកញាប់មិនថានៅកន្លែងថត ឬបបួលគ្នាទៅលេងតាមខេត្តនោះទេ ។ 

តួប្រុសក្នុងរឿង "I love you two" រូបនេះបានបន្ថែមទៀតថា កំពុងតែមានគម្រោងទៅដើរលេងនៅក្រៅប្រទេសជាមួយគ្នា ប៉ុន្តែមិនមែនទៅតែពីរនាក់នោះទេ ពោលគឺមានមិត្តជិតដិតក្នុងវិស័យសិល្បៈរួមដំណើរផងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Alek teeradetch Toey Jarinporn