CamNews

តារា 

ជាការពិតទេដែលថា Alex Rendell បែកពីតារាល្បី ទៅសាងស្នេហ៍ជានារីធម្មតា?

ថៃ ៖ រយៈពេលជាងមួយឆ្នាំហើយដែល លោក Alex Rendell បានចែកផ្លូវគ្នាជាមួយនិងតារាសម្តែងល្បីឈ្មោះគឺនាង Toey Jarinporn ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្តធម្មតា ទោះបីមិនអាចបន្តទំនាក់ទំនងក្នុងន័យស្នេហ៍ក៏ដោយ ។ 

ហើយថ្មីៗនេះស្រាប់តែលេចលឺដំណឹងថា លោក Alex Rendell កំពុងមានទំនាក់ទំនងជាមួយនិងនារីសាមញ្ញម្នាក់ដែលមិនមែនជាអ្នកសិល្បៈនោះទេ ដោយតារាប្រុសរូបនេះបានបង្ហោះរូបថតមួយសន្លឹកក្នុងថ្ងៃកំណើតជាមួយនំដូណាត់ ដោយថេកឈ្មោះនារីម្នាក់នោះចូលទៅក្នុងផុសរបស់លោក ដែលជាហេតុធ្វើឲ្យហ្វេនៗគិតថា នារីម្នាក់នោះគឺជាមនុស្សពិសេសរបស់លោក ។

ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងថា Alex Rendell បែកពីតារាល្បី ទៅសាងស្នេហ៍ជានារីធម្មតា ឬយ៉ាងណានោះទេ មានតែរង់ចាំការបកស្រាយរបស់សមីខ្លួនសិន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn Alex Rendell