CamNews

តារា 

Alek សុខចិត្តធ្វើនំដោយផ្ទាល់ដៃជូនមិត្តស្រីជាទីស្រលាញ់ក្នុងថ្ងៃកំណើត

ថៃ ៖ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ តារាសម្តែងស្រីនាង Toey Jarinporn ឈានចូលវ័យ ២៩ ឆ្នាំ ប៉ុន្តែរូបសម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យដដែល ។ ទទ្ទឹមនឹងនេះផងដែរ មិត្តប្រុសរបស់នាងគឺលោក Alek teeradetch បានធ្វើនំខេកដោយផ្ទាល់ដៃជូនមិត្តស្រីក្នុងថ្ងៃពិសេសតែម្តង ។ 

ទង្វើដ៏ផ្អែមល្អែមមួយនេះបានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់អំពីក្តីស្រលាញ់របស់ Alek teeradetch ទៅកាន់ Toey Jarinporn ។ គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងប្រុសស្រីទាំងពីរដួងនេះបានស្រលាញ់គ្នាអស់រយៈពេលជិត ២ ឆ្នាំមកហើយ ។ នៅពេលដែលបើកចំហរទំនាក់ទំនងស្នេហាជាលើកដំបូង ពួកគេត្រូវបានអ្នកនិយមលេងអិនធឺណិតរិះគន់យ៉ាងខ្លាំង ប៉ុន្តែប្រមាណជាប៉ុន្មានខែចុងក្រោយនេះ អ្នកទាំងពីរក៏ទទួលបានខមមិនល្អៗអំពីស្នេហារបស់ពួកគេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn