CamNews

តារា 

ឱក សុគន្ធកញ្ញា បញ្ជាក់​ការ​ពិត​ រឿង​បើក​រថ​យន្ត​បុក​តូប​លក់​ធូ​រេន នៅ​កំពត

(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសាព័ត៌មានក្នុងស្រុកជាច្រើនបានសរសេរចុះផ្សាយជុំវិញរឿងដែ​លស្ត្រីជាអ្នកលក់ធុរេនម្នាក់បានអះអាងថា តា​រា​ច​ម្រៀង​​ប្រចាំ​​ផលិត​​កម្ម​​ហង្ស​​មាស​កញ្ញា​​ឱ​ក សុគន្ធកញ្ញា បានបើករថយន្តបុកតូបលក់ធូរេនរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅបង្កកា​រភ្ញាក់​ផ្អើ​ល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ត្រីម្ចាស់ធូរេនក៏បានលើកសរសើរថា​តារាចម្រៀង ឱក សុគ្ធកញ្ញា ជាមនុស្សមា​នទំនូ​លខុសត្រូវខ្ពស់ពេលខុសហើយចេះទទូលកំហុសនឹងចេញថ្លៃសំណង​នៃកា​រ​ខូចខាតធូរេ​ឲ្យគាត់វិញទៀត។

ប៉ុន្តែយ៉ាងណាមិញក្រោយពីមានការផ្សព្វផ្សាយនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះភ្លាមៗនោះ​​សាមីខ្លួនកញ្ញា ឱក សុគន្ធកញ្ញា ក៏​បាន​ចេញ​មុខ​បំភ្លឺ​ពីការពិតថា នាង​មាន​អារម្មណ៍​រំ​ភើ​បក្នុងចិត្តខ្លាំងណាស់ពេលបានឃើញព័ត៌មាននឹងសម្តីលើកសរសើរពីសំណាក់ស្រ្តីជាម្ចាស់ធូរេនខាងលើ។ ប៉ុន្តែនាងក៏បានបញ្ជាក់ប្រាប់វិញថាការពីថ្ងៃអាទិត្យនោះខ្លួនមិនបាននៅ​ក្នុងហេតុការណ៍នេះទេពោលគឺជារឿងភ័ណ្ឌច្រឡំប៉ុណ្ណោះ។

ជាមួយគ្នានេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា កាលពីល្ងាចថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៦ម្សិលមិញបានបង្ហោះសារឆ្លើយតប​នឹងការលើកឡើងរប​ស់​ស្រ្តីម្នាក់នោះ​ថា ថ្ងៃនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីមីងម្នាក់ដែលគាត់គឺជាអ្នកល​ក់ធុរ៉េននៅខេត្តកំពត ដែលថាមានរថយន្តមួយប៉ះតូបលក់​ធូរេនរបស់គាត់ ហើយយគាត់បានសរសើរនូវការទទួលខុសត្រូវរបស់អ្នកដែលបានប៉ះតូបរបស់គាត់ ហើយក្នុងនោះគាត់បាននិ​យាយថាអ្នកដែលបានប៉ះនោះគឺជារូបនាងខ្ញុំ។

កញ្ញា ឱក សុគន្ធកញ្ញា បានបន្តថា ខ្ញុំពិតជារំភើបចំពោះការសរសើរនិងទឹកចិត្តរបស់មីង.. ក៏ប៉ុ​ន្តែខ្ញុំគិតថា អ្នកមីងប្រហែលជាច្រឡំមនុស្សហើយ ពី​ព្រោះ​នាង​ខ្ញុំ​ពិត​ជា​មិន​បាន​ជួប​នូវ​ហេតុ​កា​រណ៍បែបនេះទេ ហើយជាក់ស្តែងនៅថ្ងៃអាទិត្យនោះនាងខ្ញុំជាប់ច្រៀងកម្មវិធីមួយនៅកោះពេជ្រផងដែរទោះជាយ៉ាងណា ខ្ញុំ​សូម​ផ្ញើ​នូវ​ការ​ស្រលាញ់ និង​ទឹក​ចិត្ត​ដ៏​​ល្អ​របស់​មីងជូនមនុស្សដែលបានប៉ះតូបលក់ធុរ៉េនរបស់មីង ពីព្រោះគាត់ជាមនុស្សល្អ ខ្ញុំសូមកោតសរសើរនូវការទទួលខុ​សត្រូវរបស់គាត់។ ពិតជាគំរូដ៏ល្អសម្រាប់ប្រជាជនគ្រប់រូប..។

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគ្ធកញ្ញា បានបន្ថែមថា ធ្វើអំពើល្អ ពិតជាទទួលបានវិញនូវអំពើល្អដូចគ្នា។ ជូន​ពរ​មីង​សុខ​សប្បាយ និង​​លក់​​ធូរេន​​ឲ្យ​​ដាច់​បា​នច្រើន។ ហើយ​នាង​ខ្ញុំ​សូម​អរ​គុណ​ដល់​បងៗ​សារ​ព័ត៌​មាន​ដែល​បាន​ចុះ​ផ្សាយ​អំពី​រឿង​នេះ..។ សូម​អរ​គុណ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Aok sokunkanha