ព័ត៌មានអន្តរជាតិ ៖ អតីតរដ្ឋមន្រ្តីហរិញ្ញវត្ថុ ចក្រភពអង់គ្លេស លោក George Osborne គូស បញ្ជាក់ឲ្យដឹងថា លោកនឹងទទួលបានប្រាក់បៀរវត្សរ៍ ប្រមាណ ៦៥០,០០០ផោន ដែលស្មើនឹង ១,១២លានដុល្លាសឹង្ហបុរី សម្រាប់ការបំពេញការងាររយៈពេលមួយឆ្នាំ ដោយក្នុងមួយខែ ធ្វើការ ត្រឹមតែ ៤ថ្ងៃ ក្នុងមុខតំណែងជាទីប្រឹក្សាឲ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម សហរដ្ឋអាមេរិកដែល មានឈ្មោះថា BlackRock ។ គួររំឮកថា លោក Osborne បានអះអាងនៅលើទិន្នានុប្បវត្តិចុង ក្រោយបំផុតរបស់លោកដែលត្រូវបានបោះពុម្ពផ្សាយក្នុងសប្ហាហ៍នេះ ក្រោយចុះបញ្ជីផ្លូវការ សំរាប់ អត្ថប្រយោជន៍ហរិញ្ញវត្ថុរបស់លោក Osborne ដែលត្រូវបានធ្វើឡើងដោយ សមាជិក សភា អាមេរិក ។
លោក Osborne បានលើកឡើងឲ្យដឹងថា លោករំពឹងទុកថានឹងទទួលបានប្រាក់បៀវត្សរ៍ ប្រមាណ ១៦២,៥០០ផោន ក្នុងមួយត្រីមាស ក្នុងមួយតំណែងជាទីប្រឹក្សាសេដ្ឋកិច្ចពិភពលោក នៅឯស្ថាប័នកំពូល BlackRock ដែលជាស្ថាប័នមូលនិធិធំបំផុតលើសាកលលោក មិនត្រឹមតែ ប៉ុណ្ណោះ លោក Osborne ក៏រំពឹងទុកថា នឹងទទួលបាន សមធម៌ដូចគ្នាដែរនៅក្នុងក្រុមហ៊ុនយក្ស មួយនេះ នាពេលអនាគត ។
សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា ការចុះបញ្ចីនៃអត្ថប្រយោជន៍ភាព ហរិញ្ញវត្ថុ សម្រាប់លោក Osborne ជាសមាជិកសភាពនោះ ក៏បានបង្ហាញជាក់ស្តែងឲ្យដឹងថា លោកបានទទួលប្រាក់កំរៃ ដល់ទៅ ៧៨០,០០០ផោន សម្រាប់ការថ្លែងសុន្ទរកថា ដែលត្រូវបានធ្វើឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ ។ គួររំឮកថា លោក Osborne ក៏ធ្លាប់បានបម្រើការជាអធិការបតី នៃស្ថាប័ន Exchequer ចាប់តាំងពីឆ្នាំ ២០១០ ដល់ខែ កក្កដា ឆ្នាំ ២០១៦ នៅពេលដែលលោក លាលែង ចេញពីតំណែងរដ្ឋាភិបាល ស្របពេលដែលអង់គ្លេសដកខ្លួនចេញពីសមាជិក សហភាពអឹរ៉ុប (Brexit) ក្រោយពីមានការបោះឆ្នោតប្រជាមតិ ខណៈដែលលោកបរាជ័យ ក្នុងយុទ្ធនាការរបស់ លោកក្នុងការរក្សាអង់គ្លេស ឲ្យបន្តនៅជាមួយនឹងសមាគមសហភាពអឹរ៉ុប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........