CamNews

តារា 

តារាល្បីៗ ៤ ដួង ដែលទទួលកាដូភ្ញាក់ផ្អើល ពីសង្សារក្នុងថ្ងៃបញ្ចប់ការសិក្សា!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា គេបានចងក្រងរូបភាពដែលពោរពេញទៅដោយស្នាមញញឹម និងសេចក្តីសុខរបស់តារាល្បីទាំង ៤ គូ ដែលទទួលបានកាដូគួរឲ្យភ្ញាក់ផ្អើលពីសំណព្វចិត្តរបស់ពួកគេ​ ។ 

ភាគច្រើននៃតារាល្បីៗមិនមែនត្រឹមតែតារាទាំង ៤គូនេះទេ​ដែលខិតខំប្រឹងរៀនរហូតដល់ចប់ថ្នាក់អនុបណ្ឌិត ប៉ុន្តែថ្ងៃនេះត្រូវបានគេលើកយកមកតែ ៤ គូតែប៉ុណ្ណោះដើម្បីឲ្យទស្សនិកជនបានដឹង ។ 

ចង់ដឹងថាតើគូស្នេហ៍ណាខ្លះសូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា​ ។


១. តារាសម្តែងស្រីនាង Bella Ranee និងលោក Weir Sukollawat 

ត្រូវបានមិត្តប្រុសជាទីស្នេហាគឺលោក Weir Sukollawat កាន់បាច់ផ្កាមួយបាច់ធំជូននៅចំពោះមុខនិស្សិតជាច្រើន ហើយក៏បានធ្វើការចែកចាយលើបណ្តាញសង្គមហ៊្វេសប៊ុកថែមទៀតផង ។





២. តារាចម្រៀងនិងជាតារាសម្តែងនាង Yaya Urassaya និងលោក Nadech Kugimiya

នៅថ្ងៃ Yaya Urassaya  ទទួលសញ្ញាប័ត្រលោក Nadech ជាប់រវល់មិនបានទៅអបអរសាទរដល់មហាវិទ្យាល័យ ប៉ុន្តែលោកបាននាំយកបាច់ផ្កាដ៏ធំដើម្បីអបអរសាទរដល់តារាស្រីរូបនេះ ដោយរូបថតជាលក្ខណៈផ្អែមល្អែមជាមួយក្រុមគ្រួសារ ។





៣.  តារាសម្តែងស្រីនាង Esther Supreeleela និងលោក Ken Phupoom

ក្រោយបែកគ្នាជាមួយសង្សារចាស់ នាង Esther ក៏ចាប់ផ្តើមសាងស្នេហាជាមួយនិងបុរសសង្ហាម្នាក់ទៀតនោះគឺលោក Ken បាននាំយកបាច់ផ្កាដ៏ធំ ដើម្បីបង្កការភ្ញាក់ផ្អើលដល់តារាស្រីរូបនេះថែមទៀតផង ។​





៤. នាង Now Tisanart និងលោក New Wongsakorn 

ក្រោយទំនាក់ទំនងស្នេហាដែលមិនសូវជាចេញមុខចេញមាត់របស់គូស្នេហ៍មួយគូត្រូវបានលាតត្រដាត លោក Wongsakorn ដែលជាមិត្តប្រុសរបស់នាង Tisanart បាននាំយកប៉េងប៉ោង និងបាច់ផ្កាដើម្បីបង្កការភ្ញាក់ដល់មនុស្សជាទីស្រលាញ់របស់ខ្លួន ៕






ដោយ ៖ គន្ធា


ប្រភព ៖ kapook


Tags: Bella ranee James jirayu Weir sukollawat Yaya Nadech