CamNews

តារា 

ថាម៉េច Justin bieber ធ្លាក់កូដ រហូតចម្រៀងតាមដងផ្លូវ?

ហូលីវូដ ៖ នៅក្នុងដំណើរកំសាន្តនៅឯទីក្រុងឡុង កាលពីរសៀលថ្ងៃត្រង់ តារាចម្រៀង Justin bieber បានធ្វើរឿងមួយដើម្បីភរិយារបស់លោកគឺនាង Hailey Baldwin ។ 

តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ បានអង្គុយនៅតាមដងផ្លូវហើយលេងហ្គីតា ព្រមទាំងច្រៀងចម្រៀងនៅមុខ Buckingham Palace ។ ទង្វើដ៏រ៉ូមែនទិចនេះបានធ្វើឲ្យមនុស្សជាច្រើនឈរមើល ហើយនាំគ្នានិយាយថា វាគឺជាការប្រគុំតន្រ្តីដ៏តូចមួយនៅតាមដងផ្លូវ របស់តារាចម្រៀងល្បីលោក Justin bieber ។ 

មិនត្រឹមតែច្រៀងចម្រៀងស្នេហា Justin ថែមទាំងបន្ថែមស្នាមថើបដល់ Hailey យ៉ាងផ្អែមល្អែមថែមទៀតផង ។ គួរបញ្ជាក់ឲ្យដឹងថា តារាម៉ូដែល Hailey Baldwin ក៏បានបង្ហាញចិញ្ចៀននៅក្នុងដៃ ដែលជាចិញ្ចៀនស្វាមីឲ្យទិញឲ្យក្នុងថ្ងៃសុំរៀបការ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez