CamNews

កីឡាអន្តរជាតិ 

Van Gaal នឹងតាមមើលកីឡាករ Manchester United គ្រប់ពេលហ្វឹកហាត់ ជាមួយតិចនិចថ្មី

តាំងតែពី ចូលមកកាន់កាប់ក្រុម Manchester United រួចមកលោកគ្រូ Louis Van Gaal មិនដែល ឈប់សំរាកឬ រអ៊ូរឿងនើយហត់ ក្នុងការដឹកនាំឡើយ ។ ឥលួវនេះ លោកគ្រូបានបន្ថែមការងារ អោយខ្លួនឯង ទៀតហើយដើម្បី អោយកីឡាករ កាន់តែរីកចំរើន ។



លោកគ្រូ Louis Van Gaal បានរៀបចំ បំពាក់កាំមេរ៉ា គ្រប់ជ្រុងជ្រោយ នៅទីលាន Carrington ជា ទីលានហ្វឹកហាត់របស់ Manchester United ។ ការធ្វើបែបនេះ គឺដើម្បីតាមដាន រាល់សកម្មភាព របស់កីឡាករ ក្នុងពេលហ្វឹកហាត់ ។ តាមសំដីរបស់ Johny Evans ខ្សែការពារ កណ្តាលបានឲ្យ ដឹងថាការធ្វើ បែបនេះរបស់ លោកគ្រូគឺវា មានចំណុចពិសេសមួយ ដែលវាអាចធ្វើ អោយគាត់កែ ប្រែការលេងរបស់ កីឡាករបាន នៅពេលដែល គាត់ហៅកីឡាករទាំងអស់ ទៅមើលវីដេអូដែល បានថត នៅទីលានហ្វឹកហាត់នោះ ។ ជាក់ស្តែងរូប Evans ផ្ទាល់តែម្តង ដោយគាត់ឈរខុស ទីតាំងរបស់ខ្លួន រហូតដល់ទៅ ១០ យ៉ាតឯណោះ ហើយលោកគ្រូ Van Gaal បានបង្រៀន នឹង បង្ហាត់កែរឡើងវិញ នៅពេលដែល មើលវីដេអូទាំងអស់គ្នា ។ ជាមួយគ្នានេះ ផងដែរបន្ទាប់ពី ឆ្លងផុតរដូវកាល ចាស់រួចមក Johny Evans បានប្តេជ្ញាថា នឹងកែប្រែខ្លួន អោយរីកចំរើននិងល្បី ដូចរៀមច្បង Vidic និង Ferdinand អញ្ចឹង ។



Manchester United នឹងប៉ះជាមួយនិងក្រុម Real Madrid នៅថ្ងៃសៅរ៍ខាងមុខនេះ នៅទឹកដី អាមេរិក ហើយនឹងចាប់ផ្តើម បើកឆាក English Premier League នៅថ្ងៃទី ១៦ សីហា ជាមួយនិង Swansea ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ allkpop 


Tags: football manchester united van gaal johny evans