CamNews

តារា 

ក្រោយបញ្ចប់សង្គ្រាមពាក្យសម្ដីជាមួយ Justin Bieber នាង Selena Gomez លេងខ្លួនសិចស៊ីផ្ដាំចាស់!

(អាមេរិក)៖ Selena Gomez ជាតារាចម្រៀងស្រីវ័យក្មេងម្នាក់ ដែលមិនឃ្លាតឆ្ងាយ ពីក្រសែភ្នែកមហាជនឡើយ ព្រោះរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងនាង តែងត្រូវបានអ្នកគាំទ្រចង់ដឹង ជានិច្ច។

អតីតគូស្នេហ៍ តារាចម្រៀង Justin Bieber រូបនេះ តែងបង្ហាញភាព សិចស៊ី ដ៏ទាក់ទាញរបស់ខ្លួន ឲ្យមហាជនបានឃើញ ហើយនាងត្រូវបានគេចាត់ទុកថា ជាតារាស្រីហូលីវូតម្នាក់ ដែលទទួលបានប្រជាប្រិយភាព បំផុតជាច្រើនឆ្នាំមកនេះ និងក្នុងឆ្នាំ២០១៦ នេះដែរ Selena Gomez កំពុងសាងខ្លួនឯង ឲ្យក្លាយ ជាតារាស្រីម្នាក់ដ៏សិចស៊ីបំផុត ដើម្បីទាញយកដួងចិត្ត និងការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

រូបថតជាច្រើនសន្លឹក របស់ Selena Gomez ត្រូវបាននាងបង្ហោះ នៅលើបណ្តាញសង្គមឲ្យអ្នកគាំទ្រ បានឃើញផងដែរ។ ឆ្នាំ២០១៦ នេះ Selena Gomez មានអាយុ ២៤ឆ្នាំ ហើយនាងក៏ធ្លាប់ត្រូវបាន អ្នកគាំទ្រចាត់ទុកថា ជាគូស្នេហ៍ដ៏ស័ក្តិសមជាមួយនឹង តារាចម្រៀងប្រុសវ័យ​ក្មេង Justin Bieber តែមិនយូរប៉ុន្មាន អ្នកទាំងពីរក៏បែកបាក់គ្នា និងប្រឈមសង្គ្រាមពាក្យសម្តី ជាមួយគ្នាយ៉ាងខ្លាំងទៀតផង មួយរយ់ចុងក្រោយនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Selena Gomez