CamNews

តារា 

ប្លែកធ្លាយ!! រូបថតតារាចម្រៀង Taylor Swift ជាមិត្តប្រុសថ្មី រាំរែកយ៉ាងផ្អែមល្អែម

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះតែងតែមានប្រធានបទ ដែលនិយាយអំពីតារាចម្រៀង Taylor Swift យ៉ាងក្តៅកគុក ហើយពេលនេះក៍បានកើតមានព័ត៌មានរបស់នាងជាមួយមិត្តប្រុសថ្មីគឺលោក Tom Hiddleston ថែមទៀតផង​។ 

តារាចម្រៀង Taylor Swift និងមិត្តប្រុស Tom Hiddleston កាលពីពេលថ្មីៗនេះហាក់បីដូចជាចេញមុខ ចេញមាត់ជាមួយគ្នាសម្បើមណាស់ ថែមទាំងបានបើកចំហរទំនាក់ទំនងស្នេហាជាសាធារណៈយ៉ាងខ្លាំង ទាំងមិនបានគិតគូរពីកត្តិយស សូម្បីតែបន្តិច ។ 




គួររំលឹកឲ្យដឹងថា បន្ទាប់ពីរូបថតថើបគ្នានៅលើវាលខ្សាច់របស់អ្នកទាំង ២ ត្រូវបានបែកធ្លាយនៅលើប្រព័ន្ធអិនធិណិត ហើយក៍ធ្វើឲ្យក្រុមអ្នកគាំទ្រគិតថា ទំនាក់ទំនងស្នេហាពិតជារឿងមួយដែលពិតប្រាកដ និងរឹងមាំខ្លាំងណាស់ ។ ប៉ុន្តែមានមនុស្សមួយចំនួននៅតែមិនទាន់អាចជឿជាក់នៅឡើយទេ​ សម្រាប់តារាចម្រៀង Taylor Swift ដោយសារតែនាងមានមិត្តប្រុសរាប់មិនអស់ពីមុនមក ដូច្នេះទើបធ្វើឲ្យគ្មានការជឿជាក់ទាំងស្រុងទៅលើរូបនាង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Distractify បានឲ្យដឹងថា Taylor Swift និងមិត្តប្រុសគឺលោក Tom Hiddleston ត្រូវបានគេប្រទះឃើញអ្នកទាំង ២ រាំជាមួយគ្នាយ៉ាងជិតស្និទ្ធិបំផុត នៅក្នុងការប្រគុំតន្រ្តីរបស់អតីតមិត្តស្រីរបស់លោក Justin Bieber គឹតារាស្រី Selena Gomez កាលពីពេលថ្មីៗនេះ ៕




 

ប្រែសម្រួល​ ៖ គន្ធា

 

ប្រភព ៖ lollipop


Tags: Taylor Swift  Tom Hiddleston Justin Bieber Selena Gomez