CamNews

ព័ត៌មានអន្តរជាតិ 

ស្តេចគ្រឿងញៀន កូឡុំប៊ី ត្រូវ ទ័ពអាកាស រដ្ឋាភិបាល ទម្លាក់គ្រាប់បែក សម្លាប់ នៅភូមិគ្រឹះ តំបន់ព្រៃ

ព័ត៌មានអន្តរជាតិ ៖ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាស្តេចគ្រឿងញៀន នោះត្រូវបានទ័ពអាកាស រដ្ឋាភិបាល នៃប្រទេស កូឡុំប៊ី សម្លាប់បានសម្រេចហើយ ។ ប្រធានាធិ បតីប្រទេស កូឡុំប៊ី Juan Manuel Santos    គូស  បញ្ជាក់  អោយដឹងថា ឧក្រិដ្ឋជន គ្រឿងញៀន Victor Navarro ដែលត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀត ថា "Megateo" នោះ ត្រូវបាន ទ័ពអា កាស រដ្ឋាភិបាល វាយប្រហារ ទម្លាក់គ្រាប់បែកសម្លាប់ នៅតំបន់ព្រៃភ្នំជ្រៅ Catatumbo ។


សេចក្តីរាយការណ៍   បញ្ជាក់  អោយ ដឹងថា អាមេរិក សន្យានឹងផ្តល់ប្រាក់រង្វាន់ ដល់ទៅ ៥ លាន ដុល្លារជាថ្នូរនឹងការចាប់ឃាត់ខ្លួនស្តេចគ្រឿងញៀន រូបនេះ   ​អោយបានទាំងរស់ ។ ប្រភពបញ្ជាក់ អោយដឹងថា Navarro ធ្លាប់ជាមេដឹកនាំ នៃក្រុមឧក្រិដ្ឋ EPL ប៉ុន្តែក្រុម EPL ត្រូវបានរំសាយចោល កាលពី ១៦ ឆ្នាំ ខណៈ Navarro ត្រូវបានគេមានជំនឿជាក់អោយដឹងថា  មានការជួញដូរ កូកាអ៊ីន ដើម្បីមានលទ្ធភាពក្នុងការបញ្ជាទិញ សព្វាវុធ ។


បទសម្ភាសន៍ មួយឆ្នាំកន្លងទៅនេះ ជាមួយនឹង ទស្សនាវដ្តី លោក Navarro បានបដិសេធទៅនឹង ការលើកឡើង ថាលោកគឺជាឧក្រិដ្ឋជន គ្រឿងញៀន ប៉ុន្តែ លោក   បានសារភាព ថាលោកពិតជា បានប្រមូលពន្ធកូកាអ៊ីន ពិតប្រាកដមែន ។ Navarro ត្រូវបានក្រុមអ្នកគាំទ្រ ពីសង្គមងងឹតដូចគ្នា នោះ គោរពស្រឡាញ់ជាខ្លាំង ខណៈក្រុមអ្នកគាំទ្រវ័យក្មេង មិនទាន់គ្រប់អាយុ បានចាក់សាក់ ជា មួយនឹងមុខរបស់លោក នៅលើដងខ្លួន ។ ឥរិយាបទដ៏ក្រអឺតក្រទមពីសំណាក់ស្តេចគ្រឿងញៀន រូបនេះ ត្រូវបានគេធ្វើការប្រៀបធៀប ថាស្រដៀងខ្លាំង ទៅនឹង មេដឹកនាំ គ្រឿងញៀន អតីតកាល លោក Pablo Escobar ដែលធ្លាប់បានរក្សាទុកសួនសត្វ តោ និង  ដំរីទឹក  នៅឯ ភូមិគ្រឹះរបស់ខ្លួន នៅក្នុងតំបន់ស្រុកស្រែ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Colombian Lightning