CamNews

ព័ត៌មានអន្តរជាតិ 

ពួក ISIS ចំនួន១៤នាក់ ដែលមានបំណងធ្វើឃាតនាយករដ្ឋមន្ត្រី ត្រូវចាប់ឃាត់ខ្លួនហើយ

(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី បានចេញប្រតិបត្តិការជាបន្តបន្ទាប់កន្លងមកនេះ ដោយចាប់បាន ជនសង្ស័យជាពួកភេរវករ ISIS ចំនួន១៤នាក់ នៅទូទាំងប្រទេស ហើយមួយចំនួនក្នុងចំណោម នោះបានសារភាពថាពួកគេ បានរៀបគំរោងធ្វើឃាតមន្ត្រីកំពូលៗរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងចំណោមជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ មាន១៣នាក់ជាបុរស និងម្នាក់ជាស្ត្រី ដែលមានអាយុចន្លោះពី២២ ទី៤៩ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការ តាមប្រមាញ់ ជនសង្ស័យដែលជាភេរវករក្រុម ISIS ចាប់ពីថ្ងៃទី១៧ ដល់២០ ខែឧសភាឆ្នាំ២០១៦ ទាំងនៅក្នុង រដ្ឋធានីគូឡឡាំពួរ និងបណ្តារដ្ឋជាច្រើនទៀតរបស់ប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា ជនសង្ស័យ ០៨នាក់ហើយបានសារភាពថា ពួកគេធ្លាប់បានផ្តល់ជំនួយទៅកាន់ ក្រុមសកម្មប្រយុទ្ធ ISIS និងពួកឧទ្ទាម អាប៊ូ សាយយ៉ាហ្វ នៅភាគខាងត្បូងហ្វីលីពីនថែមទៀត៕



ផ្តល់សិទ្ធដោយ​ ៖ ហ្វ្រេសញូវអាស៊ី


Tags: ISIS Fund US Airstrike Obama Washington Int news IS