CamNews

ព័ត៌មានអន្តរជាតិ 

ទៅមើល វីដេអូ ប្រតិបត្តិការ ជួយសង្គ្រោះជីវិត ស្រៀវហួស បុកពោះ ប៊ិះនឹង....

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានមុននេះ បន្តិចអោយដឹងថា នៅឯ ប្រទេសចិន ឯណោះ វិញពោលគឺនៅក្នុងខេត្ត Anhui ភាគខាងកើត ប្រទេស ផ្ទាល់តែម្តង នារីម្នាក់ ត្រូវបានរកអោយឃើញ ថា ប៊ិះនឹងស្លាប់បាត់បង់ជីវិត ខណៈ​ ប៉ុនប៉ងធ្វើអត្តឃាត លោតពីលើអាគារ តែសំណាងល្អ មានប្រតិ បត្តិការជាពិសេស ជួយសង្គ្រោះនាងទាន់ពេលវេលា ។

ដោយនៅក្នុងនោះ គេឃើញមានបទអន្តរាគមន៍ ពិសេស ពីសំណាក់ ភ្នាក់ងារពន្លត់អគ្គីភ័យដោយ ចុះទៅជួយសង្គ្រោះនារី គិតខ្លីម្នាក់នោះ ខណៈនាង ប៉ុនប៉ង ធ្វើអត្តឃាត លោតចេញពីមាត់បង្អួចផ្ទះ របស់នាង នៅឯជាន់ទី ៣ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ។ ដោយឡែក ពុំទាន់មានសេចក្តីរាយកា រណ៍បញ្ជាក់អោយដឹងពីអត្តសញ្ញាណ នារីគិតខ្លី ខាងលើ រូបនេះ នៅឡើយទេ ខណៈមូលហេតុដែល នាំអោយនាងគិតខ្លីយ៉ាងដូច្នេះក៏ពុំទាន់បានដឹងដូចគ្នាដែរ ខាងក្រោមជា ខ្សែអាថ៍វីដេអូ ជួយសង្គ្រោះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: china New year Int news Unt news Unt news Hong Kong Beijing Shanghai