CamNews

តារា 

អត្ថន័យបទចំរៀងថ្មី “Bad Blood" របស់Taylor Swift បង្ហាញពីជំលោះក្តៅកគុករវាងនាង និង Kety Perry (វីដេអូ)

អត្ថន័យនៃ បទចំរៀងថ្មីរបស់ Taylor Swift ហាក់ដូចជាបង្ហាញពីកំហឹងចំពោះជនណាម្នាក់ និង ប្រហែល ជាចង់និយាយអំពីមនុស្សស្រីណាម្នាក់ហើយ។ វាមិនមែនជារឿងសំងាត់អ្វីទេ ដែល Taylor Swift ប្រើតន្រ្តី ដើម្បីរៀបរាប់ពីអារម្មណ៏របស់នាង ចំពោះនរណាម្នាក់ដែលធ្វើខុស នឹងនាង។ បើតាមសេចក្តីរាយការណ៏ថ្មីមួយ ឲដឹងថា បទចំរៀងថ្មីដែលមានចំណងជើងថា  ‘Bad Blood’ គឺពិតជាបង្ហាញពីជំលោះ  រវាងនាង និង Katy Perry ប្រាកដមែន។









នៅក្នុងកិច្ចសំភាសន៏ Rolling Stones នាង Taylor ត្រូវបានសួរឲបញ្ជាក់ពីមនុស្សនៅ ក្នុងបទចំរៀង“Bad Blood” នោះ នាងក៏បានឆ្លើយថា៖ យើងគ្រាន់តែនិយាយដោយស្មោះត្រង់ អំពីសត្រូវរបស់ យើងតែប៉ុននោះ។ នាងបានបន្ថែមទៀតថា៖ មនុស្សអាថ៌កំបាំងនេះ បានព្យាយាម បំផ្លាញ ទេសចរណ៏តន្រ្តីរបស់នាង។ កាលពីឆ្នាំមុន​ អ្នករាំរបស់ Taylor បានចាក ចេញពីទេសចរណ៏តន្រ្តី របស់នាងទាំងកណ្តាលទី ហើយងាកទៅរក Katy Perry វិញ។ ដូច្នេះ ហើយវាមិនពិបាកទេ ក្នុងការសន្មត់ ពីមនុស្សនៅក្នុងអត្ថន័យបទចំរៀង“Bad Blood” នោះ។

ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ Katy Perry បានចេញមុខប្រាប់ USmagazine ថា៖ Katy Perry ក៏បានដឹងពី រឿងបទចំរៀង“Bad Blood”  នោះដែរ។ យ៉ាងណាមិញ Taylor បានបញ្ជាក់ថា ជំលោះនេះគឺទាក់ទងនឹង មូលហេតុ អាជីព។ ប៉ុន្តែយើងមិនជឿទេថា រឿងនេះពិតជាគ្មានទាក់ទងនឹង John Mayor  នោះ។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  hollywoodlife 

 


Tags: Katy Perry Taylor Swift