CamNews

តារា 

សិល្បៈករ ផ្អើលកាន់ជើង តារាចម្រៀងស្រី ក្រោយអ្នកនិពន្ធបទភ្លៀង ចាប់រំលោភ តាំងពី វ័យ​១៨ឆ្នាំ

ព័ត៌មានកំសាន្ត ៖ ពីរបីថ្ងៃ ចុងក្រោយ គឺហាក់បីដូចជា មិនអស្ចារ្យសម្រាប់លោក Dr Luke ដែលរងនូវការចោទប្រកាន់យ៉ាង ធ្ងន់ធ្ងរដូច ជាការរំលោភសេពសន្ថវៈនិងការ រំលោភផ្លូវភេទពាក់ព័ន្ធនឹងខ្លួនលោកនោះទេ។ ការចោទប្រកាន់ នេះបាន ធ្វើឡើងដោយ តារាចម្រៀង  Kesha ដែលជាប្រធានបទជជែកវែកញ៉ែក និងស៊ើបអង្កេតដ៏ចម្រូងចម្រាស់មួយ នាំឲ្យ Dr Luke បានចេញមុខមកដើម្បី បញ្ជាក់ភាពស្មោះត្រង់របស់ខ្លួន។


នេះបើយោងតាម Gossip CopDr. Luke ដែលមានឈ្មោះពិតប្រាកដគឺ Lukasz Gottwald បានបដិសេធ យ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ទាំងអស់ដែល Kesha បានធ្វើការចោទប្រកាន់នឹងគាត់ និងបានទទូចថា តារាចម្រៀងរូប នេះបាននិយាយកុហកអំពី ការរំលោភផ្លូវភេទ ។

Dr. Luke នេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះ Kesha ត្រូវបានបញ្ចប់ កិច្ចសន្យា របស់នាងជាមួយ Dr Luke ដែលជាចុងចោទ រងនូវការចោទប្រកាន់ថា បាន រំលោភ និងបំពានផ្លូវភេទ របស់នាង ហើយការចោទប្រកាន់នេះ ត្រូវបានបដិសេធ ដោយចៅក្រមពីទីក្រុង New York។ ដូចនេះ មានតារាចម្រៀង ជាច្រើននិង បុគ្គលមកពីតន្រ្តីសមាគមបុរស បាន ចេញមកគាំទ្រជនរងគ្រោះ Kesha ជាពិសេស តារាចម្រៀង Taylor Swift បាន បរិច្ចាគប្រាក់ $ 250,000 ទៅ Kesha ដើម្បីប្តឹងតវ៉ាក្តីនេះជាមួយ Dr Luke

ភាពហត់នឿយនៃ ការចោទប្រកាន់ ជាបន្តបន្ទាប់ ទៅលើ Dr Luke លោក ក៏បានទម្លាយ ភាពស្ងៀមស្ងាត់ របស់ខ្លួន តួយ៉ាង តាំងពីដើមរៀងមក Tweets របស់លោកទំព័រ​ Twitters បានថ្លែងថា រហូតមកដល់ ពេលនេះ គាត់មិនបាននិយាយអ្វីទាំងអស់ អំពីពាក្យបណ្តឹង នៅតាមបណ្តាញសង្គម Twitters នោះទេ វាគឺដោយសារ Twitter គឺមិនមែនជា វេទិកា ដែលជាកន្លែងដែលគួរមានបញ្ហារសើប ដូចនេះ ត្រូវបានពិភាក្សា ខណៈលោកបានបន្តថា មានព័ត៌មានបន្ថែមតិចតួចតែប៉ុណ្ណោះ នៅលើបណ្តាញ Twitter ពីមតិរិះគន់។

Dr Luke បានបន្ថែមទៀតថា មានតែចៅក្រមទេ ដែលបានដឹងថា តើអ្វីទៅទើបជាភាពពិតប្រាកដមែន ហើយ ការសម្រេចចិត្ត នោះ គឺមិនបានមានការពេញចិត្តរបស់ Kesha ទេ ។ Dr Luke បន្ថែមថា  គាត់បាន ឱ្យតម្លៃចំពោះបុគ្គលណាមួយ ដែលហ៊ាន និយាយប្រឆាំង រំលោភបំពានផ្លូវភេទណាស់ តែវាអាច បំផ្លាញជីវិតមនុស្សបាន នៅពេលដែលធ្វើការវិនិច្ឆ័យលឿនពេក មុននឹងការពិតត្រូវបានលាតត្រដាង។ Rolling Stone បានលើកឡើងថា ក្រៅពីជំនួយហិរញ្ញវត្ថុ របស់ Taylor Swift សិល្បករ ជាស្ត្រី ផ្សេងទៀតដូចជា Lady GaGa, Grimes, Lily Allen និង Kelly Clarkson ពួកគេបានសម្តែង ជាសាធារណៈ ដើម្បីគាំទ្រ Kesha ផងដែរ៕

- អាន ៖ មហិមា!! Taylor Swift បរិច្ចាកលុយសុទ្ធ ២៥០,០០០$ ទៅឲ្យ Kesha ដើម្បីប្តឹងផ្តល់ រឿងរំលោភបំពានផ្លូវភេទ


ប្រែសម្រូល ៖ គន្ធា


ប្រភព ៖ movienewsguide


Tags: Kesha Taylor Swift Dr Luke Rolling Stone Lady GaGa Grimes Lily allen Kelly clarkson.