CamNews

តន្រ្តី 

ហេតុតែផ្កាប់មុខពេក បុរសម្នាក់នេះ ដាក់រូបខ្លួនឯងចូលក្នុងបទ Work B*** របស់ Birtney Spears គួរអោយចង់សើច

គិតៗទៅ Britney Spears បើទោះបីជានាង រាងចាស់ហើយ មិនសូវល្បីដូចកាលពី នៅក្មេងក៏ ដោយក៏នាង នៅតែមានអ្នកគាំទ្រ ស្រលាញ់ងប់ងល់ ជាមួយនាងដដែល ។ ថ្មីៗនេះ មានវីដែអូ មួយធ្វើអោយ ទស្សនិកជន ទប់សំណើចមិន បានជាមួួយនិង អ្នកគាំទ្ររបស់ Britney Spears ម្នាក់ ។



អ្នកគាំទ្រផ្កាប់មុខម្នាក់ ជាបុរសមានឈ្មោះថា Gal Volinez បានធ្វើអោយ ពិភពអ៊ីនធើណេត ផ្អើលអស់មួយឆាវ ដោយសារតែ វីដេអូបទ " Hi Brit " របស់គាត់ ។ តាមពិតទៅវីដេអូនោះ គឺជា បទថ្មីរបស់ Britney Spears ដែលមានចំណងជើងថា " Work B**** " ។ ដោយសារតែ ការចូល ចិត្តនិងស្រលាញ់ តារាចំរៀង Britney ពេកហើយចង់ដូចនាងទៀតនោះ ក៏បានកាត់ត រូបខ្លួនឯង ដែលសំដែងតាម Britney Spears ដាក់ចូលពីលើរូប Britney Spears សឹងតែគ្រប់ជ្រុងជ្រោយ ដែលមើលទៅ ពិតជាគួរ អោយអស់សំណើចខ្លាំងណាស់ ។



ពិតជាមិនអន់ទេ ដោយវីដេអូរបស់គាត់ មានអ្នកចូលទស្សនា ដល់ទៅ ៧០ ម៉ឺនដងទៅហើយក៏ កំពុងបន្តទៀតផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់មិនទទួលបាន ការរិះគន់អ្វីឡើយ តែមានការ ចូលចិត្តនិង គំនិតច្នៃប្រឌិត របស់គាត់ទៅវិញ ហើយក៏បាន សំណូមពរអោយធ្វើបែបនេះ ដាក់ បទ Baby One More Time ទៀតផង ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer britney spears fan gal volinez