នាង Selena Gomez ដែលជាសង្សារសំណប់ចិត្តរបស់ Justin Beiber នោះកំពុងតែត្រូវគេតាមប្ដឹង
ទៅលើបទចម្រៀងល្បីរបស់នាងដែលបានចេញក្នុងឆ្នាំ ២០១០ មានចំណងជើងថា A Year Without
Rain ដោយក្រុមចម្រៀងមានឈ្មោះថា Luce បានប្ដឹងនាងថាបានចម្លងរបៀបច្រៀងត្រង់ Chorus
មានលក្ខណៈដូចចម្រៀងបទ Buy A Dog របស់ខ្លួនដែលបានចេញក្នុងឆ្នាំ ២០០៥។
ដើមបណ្ដឹងមានបួននាក់ជាអ្នកនិពន្ធបទមច្រៀង ក្នុងនោះមាន Tom Luce, Brian Kroll, Matt Blackett
និង Lawrence Riggs អ្នកទាំង ៤ នេះកំពុងតែរករឿងប្ដឹង Selena Gomez ជាមួយនឹងការទាមទារជា
ប្រាក់ជាសំណង ១ លានដុល្លា។ ក្នុងនោះអ្នកនិពន្ធបទ A Year Without Rain គឺ Lindy Robbins និង
Tony Gad ក៏ត្រូវបានប្ដឹងក្នុងបន្ដឹង ១ នេះផងដែរ។ ខាងក្រោមនេះមានបទចម្រៀងទាំង ២ លោកអ្នក
ជួយគ្នាគិតបន្តិចទៅមើលតើវាដូចគ្នាទេ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ gossipcop