CamNews

ព័ត៌មានអន្តរជាតិ 

នៅអាស៊ីធម្មតាៗ តែនៅអឹរ៉ុប ភ្ញាក់ផ្អើលដល់ម្លឹងផង ក្រោយរកឃើញ "ពីងពាងយក្ស" ?

ព័ត៌មានអន្តរជាតិ ៖ ពីងពាងយក្ស គឺជាសត្វមួយប្រភេទដែលប្រជាពលរដ្ឋតំបន់អាហ្វ្រិក អាស៊ី ស្គាល់ជាទូទៅ ។ ដោយឡែក មានសេចក្តីរាយការណ៍ឲ្យដឹងថា សត្វពីងពាងយក្សមួយក្បាល ត្រូវបានគេរកឃើញនៅក្នុង ទូរកុងតើនើ ក្នុងប្រទេស ស្កុតឡេន ។ 



ពីងពាងយក្សពូជ Huntsman ត្រូវបានប្រទះឃើញ ពីសំណាក់បុគ្គលិកម្នាក់នៃសហគ្រាសនាំចូល នាំចេញនាទីក្រុង Dumbarton កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ ក្រោយពីបានប្រទះឃើញ ក្រុម បុគ្គលិកបានទូរស័ព្ទហៅភ្នាក់ងារសង្គ្រោះបន្ទាន់ Scottish SPCA ដើម្បីចុះទៅអន្តរាគមន៍ ខណៈ មានការព្រួយបារម្ភលើកឡើងឲ្យដឹងថា ពីងពាងយក្សមួយក្បាលនោះអាចនឹងមានពិស ដោយ ឡែកក្រុមការងារមូលនិធិសត្វ បានធ្វើការទាក់ទងអ្នកជំនាញសត្វ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ ពីងពាងមួយក្បាលខាងលើ ថាតើ វាអាចនឹងមានហានិភ័យ ពិសដ៏គ្រោះថ្នាក់ឬក៏យ៉ាងណា ។ 

មន្រ្តីសង្គ្រោះសត្វ ពីស្ថាប័ន Scottish SPCA Animal Rescue Officer ដែលមានឈ្មោះថា Emma Bonner នោះឲ្យដឹងថា ក្រុមការងារយើងខ្ញុំ បានទទូលទូរស័ព្ទ ថាមានករណីរកឃើញសត្វពីង ពាងយក្សមួយក្បាល នៅក្នុងទូរកុងតើនើ​ នាសាជីវកម្ម មួយកន្លែងតាមបណ្តោយផ្លូវ Stirling Road ទីក្រុង Dumbarton ប្រទេស ស្តុតឡេន កាលពីព្រឹកថ្ងៃសុក្រ។ នៅពេលដែលខ្ញុំទៅដល់ ទីតាំងកើតហេតុនៃសំណង់អាគារសាជីវកម្មខាងលើ​ បុគ្គលិកម្នាក់បានចាប់ពីងពាងយក្សមួយ ក្បាលនោះដាក់ចូលទៅក្នុងផ្លាស្ទិចថ្លាមួយ​។ ពួកយើងមិនទាន់បានដឹងថា ពីងពាងយក្សមួយ ក្បាលនោះ មានពិសឬក៏យ៉ាងណានោះទេ។ ប្រភពបញ្ជាក់ឲ្យដឹងថា ពីងពាងយក្សមួយក្បាល នោះត្រូវបានបញ្ជូនទៅកាន់ Scottish SPCA Ch Insp Fiona Henderson ដើម្បីរក្សាទុក និង​វិភាគ ថាតើជាពូជសត្វពីងពាងមានពិសឬយ៉ាងណា ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Hot news Turkey ISIS