CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថ៍វីដេអូ ជួយសង្គ្រោះ ក្មេងតូច ៣ នាក់ ខណៈម្តាយ រោគចិត្ត បើកឡាន ចូលសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស យ៉ាហូ បានចេញផ្សាយអោយដឹងថា ក្មេងតូច ៣ រូប ត្រូវបានគេជួយសង្គ្រោះចេញពីរថយន្ត ខណៈពេលដែល ម្តាយរោគចិត្ត របស់គេ បានព្យាយាម បើករថយន្តចូលទៅក្នុង ទឹកសមុទ្រ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក យ៉ាងណាមិញ បើតាមការអោយដឹង​ ពីនាយកដ្ឋាន ប៉ូលីស ប្រចាំតំបន់អោយ ដឹងថា ស្រ្តីជាម្តាយរោគចិត្តនោះ ពុំទាន់ត្រូវបានគេបញ្ជាក់ អត្តសញ្ញាណ នៅឡើយទេ ខណៈនៅក្នុងករ ណីដ៏កម្រលើកនេះ ពុំមាននរណាម្នាក់ បានទទួលរងរបួស អ្វីនោះទេ​ ។

គួរបញ្ជាក់ផងដែរថា ខ្សែអាថ៍វីដេអូ ជួយសង្គ្រោះខាងក្រោមនេះ ត្រូវបានផ្តិតជាប់ ដោយភ្ញៀវទេសចរ ជនជាតិ កាណាដា ម្នាក់ និងធ្វើការចាក់ផ្សាយ ពីសំណាក់ ទូរទស្សន៍ក្នុងស្រុកមួយ ដោយនៅក្នុងនោះ គេបានឃើញ អ្នកជួយសង្គ្រោះ ក៏ដូចជា អ្នកធ្វើដំណើរឆ្លងកាត់ បានស្ទុះរត់ទៅជួយយក ក្មេងបីនាក់ នោះចេញពីរថយន្ត ស្របពេលដែលពួកគេ ទើបតែ មានអាយុ ត្រឹមតែ ៣ ឆ្នាំ ៩ ឆ្នាំ និង ១០ ឆ្នាំ ។

ជាការពិត បើតាមសេចក្តីរាយការណ៍ សរបញ្ជាក់អោយដឹងថា អ្នកជួយសង្គ្រោះ ផ្ទើលរត់ទៅសង្គ្រោះ មួយរំពេច ខណៈពេលដែលកូនតូច នៅក្នុងរថយន្ត បានស្រែកទ្រហ៊ោយំ និង បក់កន្សែងស្រែករកជំ នួយ ខណៈស្រែកថា ជួយខ្ញុំផង ម្តាយរបស់ខ្ញុំ ព្យាយាម សម្លាប់ពួកខ្ញុំហើយ ។ ខាងក្រោមនេះ គឺជាខ្សែ អាថ៍វីដេអូ ឃ្លីបខ្លី ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖​

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ យ៉ាហូ


Tags: Florida USA US United States Int news Breaking news Unt news