CamNews

តារា 

បែកធ្លាយ! ការពិតរឿងរ៉ូបដែលកំពុងពេញនិយមរបស់នាង Bella ក្រោយលេចមុខតារាថៃម្នាក់ទៀត!

ព័ត៌មានកំសាន្ត ៖ បែកធ្លាយការពិតរឿងរ៉ូបដែលកំពុងពេញនិយមរបស់នាង Bella ក្រោយលេចមុខតារាថៃម្នាក់ទៀត ដែលមានឈ្មោះថា នាង warattaya ដែលត្រូវបានក្រុមអ្នកគាំទ្រអះអាងថា​ នាង warattaya គឺជាតារាស្រីដែលសម្លៀករ៉ូបមុននាង Bella ទៅទៀត ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីផ្ទុះរឿងរ៉ូបដែលកំពុងតែទទួលបានការពេញនិយមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាង Bella ranee ដែលជាតួឯកស្រីក្នុងរឿងភរិយាបណ្តូលចិត្ត មកកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ។ 

ស្រាប់តែមិនបានប៉ុន្មានផងក៏មានតារាស្រី ២ នាក់ទៀតរបស់ប្រទេសកម្ពុជា លេចមុខបង្អួតរ៉ូបនេះឲ្យមហាជនបានឃើញ ដែលរ៉ូបនោះមានរូបរាងដូចជារ៉ូបដែលតារាថៃបានស្លៀកខ្លាំងណាស់ ហើយក៏មានរូបរាងស្រស់ស្អាតមិនចាញ់តារាថៃប៉ុន្មានដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អ្នកដែលស្លៀករ៉ូបនេះមុនគេមិនជា Bella ranee ទេ តែជាតារាស្រីល្បីនៅក្នុងរឿង "កងដៃចាំជាតិ" គឺនាង warattaya ដែលជាអ្នកពាក់រ៉ូបនេះមុនគេ ដោយយោងតាមការអះអាងរបស់ក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះ ។ 

រំលឹកឡើងវិញថា ចំពោះម៉ូតរ៉ូប ដែលទាំងតារាស្រីខ្មែរ ២ ដួង និងតារាស្រីថៃ ២ ដួងបានស្លៀកនោះ ជាម៉ាកដ៏ល្បីឈ្មោះ POEM ហើយក៏ជារ៉ូបមួយ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងដែរ ៕

-ចុចអាន ៖ តារាខ្មែរ ២ ដួង ប៉ះជាមួយនាង Bella តើម្នាក់ណាស្រស់ស្អាតជាងគេ ក្រោយគ្រងឈុតដូចគ្នាទាំង ៣?

១. នាង warattaya 




២. នាង Bella ranee






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee warattaya