CamNews

តារា 

គង់ ចាន់រដ្ឋា ចេញ​ពី Daimond ចូល​ផលិត​កម្ម ថ្មី 7Mucis

(ភ្នំពេញ)៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះគួរសម ក្នុងផលិតកម្ម Daimond Music កញ្ញា គង់ ចាន់រដ្ឋា ខណៈដែលសន្ទុះនៃការគាំទ្រ និង​ប្រជាប្រិយភាពកំពុងតែហក់ឡើងខ្ពស់ ស​ម្រាប់ទីផ្សាសិល្បៈ ក្នុងស្រុក​ថ្មីៗនេះ ក៏បានធ្លាយដំណឹងនៃការចាកចេញ ពីទ្រនំផលិតកម្មចាស់ ​ដោយមូលហេតុបញ្ចប់កុងត្រា ជាមួយគ្នា។

តាមប្រភពខ្លះ បាននិយាយថា ការរើបង្វេចដើរចេញពីផលិតកម្ម Daimond Music របស់តារាច​ម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា គឺដោយសារតែមានបញ្ហា អាក់អន់ចិត្តជាមួយខាងភាគីផលិ​តកម្មរឿង គ្មានបទចម្រៀងចេញលក់លើទីផ្សារ។ ប៉ុន្ដែ រដ្ឋា បានបដិសេធន៍ ចំពោះរឿងនេះ ហើយបានបញ្ជាក់ថា មូលហេតុដោយសារនាង ត្រូវបញ្ចប់កុងត្រា ​ជាមួយក្រុមហ៊ុន នៅដើមឆ្នាំ២០១៦នេះ។

ស្របពេលដែលព័ត៌មាននេះ កំពុងតែរីកសាយភាយ និងជាការចង់ដឹង ពីសំណាក់មហាជនអ្នកគាំទ្រពេលនេះ ក៏ស្រាប់តែមានដំណឹងមកថា តារាចម្រៀង​ គង់ ចាន់រដ្ឋា រកឃើញទ្រនំថ្មី ដើម្បីចូលខ្លួនជ្រកកោនវិញហើយ។ ដោយសារមើលឃើញថា គង់ ចាន់រដ្ឋា ជាតារាចម្រៀ​ង ដែលមានទេពកោសល្យ និង​សមត្ថភាពខ្ពស់​ អាចឆក់ដណ្តើមបានទីផ្សារ សិល្បៈរហូតមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ទើបមានឱកាស នៃការចូលខ្លួនច្រៀង ឲ្យផលិតកម្មថ្មី គឺឈ្មោះ 7 Music ។

ប្រាប់គេហទំព័រ Khmertalking កាលពីពេលថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ និងទទួលស្គាល់ថា នាងពិតជាមានឱកាសចុះកុងត្រាច្រៀង នៅក្នុងផលិតកម្មថ្មី ឈ្មោះថា 7 Music មែន គឺក្រោយ​ពេលបច្ចប់កុងត្រា នៅផលិតកម្មចាស់ Daimond Music ។ ​បច្ចុប្បន្ននា​ង ក៏កំពុងសម្រុក​ថតចេញបទចម្រៀងថ្មីៗ ជាច្រើនបទទៀតផង។

តារាចម្រៀងកំពុងពេញនិយម គង់ ចាន់រដ្ឋា បានបន្ថែមថា នាងមិនមានភា​ព​ស្តាយ​ក្រោយទេ ចំពោះការចាកចេញ ពីផលិតកម្ម Daimond Music។ រីឯមូលហេតុដែលនាំឲ្យនាង សម្រេ​ចចិត្តចាកចេញពីផលិតកម្មចាស់ គឺនាងនៅតែរក្សាជំហថា គ្មានបញ្ហាជម្លោះអ្វីនោះទេ គឺ​ដោ​យ​សារចប់កិច្ចសន្យា រយៈពេល៣ឆ្នាំ។

​ថ្វីត្បិតតែយ៉ាងនេះ យើងនឹងរង់ចាំមើលថា តើអតីតតារាចម្រៀងធ្លាប់លេចឈ្មោះល្បីគួរសម នៅផលិតកម្ម Daimond Music កញ្ញា គង់ ចាន់រដ្ឋា អាចរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រច្រើ​ន ដូចមុននេះទេ? ខណៈដែលពេល នេះនាងកំពុងឈរជើង ក្នុងផលិតកម្មថ្មី ក្រោយពេលដែ​លរើបង្វេច​ ចេញពី Daimond ហើយនោះ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kong chanrotha