CamNews

តារា 

តា​រា​ចម្រៀង គង់ ចាន់រដ្ឋា បន្ថែម​របរ​ថ្មី​ លក់​ជ្រក់​ជើង​មាន់​ទឹក​ភ្នែក​តាម​អន​ឡាញ

(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែងស្រីរូបស្រស់ កញ្ញា គង់ ចាន់រដ្ឋា បច្ចុប្បន្នក្រៅពីអាជី​ព​​សិល្បៈ​ ពេល​នេះនាងបានបង្កើតគំណិតថ្មី ដោយបានដំណើរការ​បើកអាជីព បន្ថែមពីលើការងា​រសិល្បៈ គឺលក់ជ្រក់ជើងមាន់ទឹកភ្នែក តាមអនឡាញ។

តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទថា «សម្រាប់អាជីពថ្មីរបស់ខ្ញុំ គឺ​លក់​ជ្រក់​​ជើង​មា​ន់ទឹកភ្នែក តាមអនឡាញនេះ បានដំណើរការរយៈពេល​ ជាងកន្លះខែមកហើយ​ ដោយក្នុងនោះមាន​អតិថិជន​ បានទូរស័ព្ទមកកុម៉្មង់ទិញ យកទៅញ៉ាំជាច្រើន ស្ទើរធ្វើមិន​ទាន់ឲ្យ​ពួក​គាត់ផង។ ម្យ៉ាងទៀត មុខ​របស់ថ្មីលក់ជ្រក់ជើងមាន់ ទឹកភ្នែកអនឡាញនេះ គឺ​ខាងយើង​ខ្ញុំ មា​នសេវាកម្មដឹកជញ្ជូនដល់ផ្ទះ សម្រាប់អ្នករស់នៅភ្នំពេញ!»។

កញ្ញា គង់ ចាន់រដ្ឋា បានបន្តទៀងថា «​ចំណែកឯអតិថិជន ដែលរស់នៅតាមបណ្តាខេត្ត​នានា ក៏​ពុំ​បា​ច់មា​ន​កា​រ​ព្រួ​យ​បារម្មណ៍ទេ ព្រោះខ្ញុំក៏មានសេវាកម្មផ្ញើរ តាមរថយន្តរហ័សទាន់ចិត្តផងដែ ​ប្រ​សិនបើពួកគា​ត់​មា​ន ចំណាប់អារម្មណ៍ចង់ភ្លក្សនូវរសជាតិ ម្ហូបដែលប្លែកមាត់ គឺជ្រក់​ជើងមាន់ទឹក​ភ្នែក ដែ​ល​ធ្វើដោយផ្ទាល់ដៃ របស់នាងខ្ញុំនោះ!»។

តារាចម្រៀងសម្តីផ្អែម កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ទៀតថា ចំពោះតម្លៃនៃម្ហូបជ្រក់ជើងមាន​ទឹក​ភ្នែ​ក គឺមួយក្រឡថ្លៃត្រឹមតែ ៣៥០០០រៀលប៉ុណ្ណោះ ហើយអតិថិជន ក៏អាចយកម្ហូបមួយ​នេះ ​ញ៉ាំជាមួយបាយ ឬ​ធ្វើក្លែមបានយ៉ាងពិសេស។ មិនត្រឹមតែប៉ុណ្ណោះ អាចរក្សាទុកនៅក្នុងទូទឹកកក បានដល់ទៅរយៈ​ពេល១សប្តាហ៍ ផងដែរ។

ជាមួយគ្នានេះដែរ តារាស្រីកញ្ញា គង់ ចាន់រដ្ឋា បានបន្ថែមថា ស្នាដៃនៃមុខម្ហូបជ្រក់ជើងមាន់​ទឹក​ភ្នែកនេះ​ នាងបានរូបមន្តពីម្តាយមីងរបស់ខ្លួន មកពីខេត្ត ហើយក៏ចាប់ផ្តើមសាកល្បង​ធ្វើលក់​តា​មអនឡាញ តែម្តង។ ក្នុងនោះ គឺមានអតិថិជនជាច្រើន បានសរសើរថាឆ្ងាញ់ និងមានខ្លះទូរស័ព្ទមកកុម៉្មង់ រហូតដល់ទៅ២ ឬ៥ក្រឡឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kong chanrotha