ថ្មីៗនេះ ទូរទស្សន៍តន្រ្តីអន្តរជាតិមួយរបស់អាមេរិច ដែលមានឈ្មោះថា Fuse បានបង្កើតការ
បោះឆ្នោតសួរមតិមួយ ទៅកាន់ទស្សនិកជនថា តើតារាចំរៀងអន្តរជាតិ មួយណាដែលពេញ
ចិត្តជាងគេ ដោយក្នុងនោះក៏មាន G-Dragon របស់ Big Bang ផងដែរ ។
ការបោះឆ្នោតសួរមតិនោះ ធ្វើឡើងនៅក្នុងខែសីហា ហើយទើបតែបញ្ចប់ថ្មីៗ ក្នុងខែកញ្ញានេះ
ប៉ុណ្ណោះ ។ ក្នុងចំណោម ៧២ នាក់ក៏មាន G-Dragon សមាជិកក្រុម Big Bang នៅទីនោះដែរ
ក្នុងប្រភេទតារាចំរៀងអន្តរជាតិថ្មី ដែលល្អជាងគេ ។
ជាលទ្ធផល G-Dragon ទទួលបានការគាំទ្រច្រើនជាងគេ ក្នុងចំណោមតារាចំរៀងអន្តរជាតិ
ទាំង ៧១ រូបផ្សេងទៀត ។ ដូចនេះ G-Dragon ក៏ឈ្នះបានឈ្មោះជា BEST NEW ARTIST របស់
ទូរទស្សន៍ Fuse ។ គួរបញ្ជាក់ផងដែរ G-Dragon មិនមែនទើបតែមានឈ្មោះក្នុងឆាកអន្តរជាតិទេ
តែជ័យជំនះនេះ បង្ហាញថាភាពល្បីល្បាញរបស់គាត់ កាន់តែសាយភាយក្នុងឆាកអន្តរជាតិតហើយ ៕
ដោយ ៖ លីលី
ប្រភព ៖ fuse