CamNews

តារា 

នាង Bella សូមចិត្តសង្សារសំណព្វចិត្តរឿងសំខាន់មួយ!

ព័ត៌មានកំសាន្ត ៖ មហាជនប្រាកដជាបានដឹងរួចមកហើយ ចំពោះរឿងស្នេហារបស់នាង Pancake និងលោក Weir Sukollawat ដែលជាសង្សារចាស់របស់នាង ហើយបច្ចុប្បន្នលោក Weir Sukollawat គឺជាសង្សាររបស់នាង Bella ranee ដែលជាតួឯកស្រីក្នុងរឿង "ភរិយាបណ្តូលចិត្ត" ។ នាង Pancake ធ្លាប់បានស្រឡាញ់គ្នា ​ជាមួយនិងលោក Weir ក្រោយពីពួកគេទាំងពីរនាក់ បានសម្តែងរួមគ្នា​ ក្នុងរឿង "Plik Din Su Dao" ក្នុងឆ្នាំ២០០៦ ។ ពួកគេបានបង្កើនភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើនពេញចិត្ត ពេលឃើញពួកគេស្រឡាញ់គ្នាបែបនេះ ។​

ប៉ុន្តែទោះជាយ៉ាងណា ​ស្នេហារបស់ពួកគេត្រូវបានបែកបាក់គ្នា​ ដោយសារតែម្តាយរបស់នាង Pancake មិនចង់ឲ្យនាងមានគូស្នេហ៍ជាតារាដូចគ្នា ដូច្នេះហើយពួកគេក៏បានបោះបង់ចំណងស្នេហា​ដែលមានរយៈពេល ៥ឆ្នាំចោលទាំងក្តីសៅម៉្មង ។

ប៉ុន្តែពេលបច្ចុប្បន្ននេះ នាង Pancake ក៏មានមិត្តប្រុសថ្មីឈ្មោះថា Mee Saksoonthorn ជាមន្រ្តីជាន់ខ្ពស់ ហើយជារឿយៗអ្នកទាំង២ តែងនាំគ្នាដើរកំសាន្តតាមបណ្តាប្រទេសនីមួយៗ ដើម្បីបំបាត់ភាពតានតឹង នៅក្នុងការងារសិល្បៈទៀតផង ។ 

រីឯលោក Weir ក៏មានសង្សារថ្មីដែលជាតារាសម្តែងដូចគ្នា គឺនាង Bella ក្រោយពីអ្នកទាំង ២ បានចាប់ដៃគ្នាសាងស្នេហារួចមកហើយ តារាស្រីវ័យ ២៦ នាង Bella ក៏បានសូមចិត្តលោក Weir ដែលជាមិត្តប្រុសរឿងសំខាន់មួយថា កុំថតស្ពតផ្សព្វផ្សាយ ឬថតសម្តែងរួមគ្នាជាមួយនិងនាង Pancake ព្រោះខ្លាចបង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ







 

ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu Weir sukollawat Pancake