CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយ ការព្រមាន គួរជាទីទុកចិត្ត ISIS អាចវាយប្រហារ ភារវកម្ម នៅថ្ងៃខានស្អែក

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ទាន់ហេតុការណ៍ ពីគេហទំព័រសារព័ត៌មាន បរទេស អ័រតេ អោយដឹងថា ប៉ូលីស ទួរគី បានចេញសេចក្តីប្រកាសគួរជាទីទុកចិត្តមួយ ជាសារ ព្រមានទៅដល់គ្រប់អភិបាលខេត្ត ទាំង ៨១ នៅទូទាំងប្រទេស ស្តីពីហានិភ័យនៃការវាយប្រហារ ភារវកម្ម ពីសំណាក់ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ។ 



សារព័ត៌មាន Hurriyet Daily News ចុះផ្សាយឲ្យដឹងថា មានឯកសារបែកធ្លាយ ថាអាចនឹងមានការ វាយប្រហារភារវកម្មនៅថ្ងៃទី ១៩ ឧសភាខាងមុខនេះ អំឡុងប្រទេសជាតិ ប្រារព្ធកម្មវិធីជាតិ យុវ ជននិងកីឡា ។ ជាការគូសបញ្ជាក់ពីសំណាក់ មន្រ្តីពាក់ព័ន្ធឲ្យដឹងថា កងកម្លាំងសន្តិសុខ នឹងត្រូវ ដាក់ពង្រាយនៅទីតាំងសំខាន់ៗ ក៏ដូចជា រឹតបន្តឹងសន្តិសុខសង្គមនៅទូទាំងប្រទេសជាដើម ៕

- អាន ៖ Obama ទូរស័ព្ទដោយផ្ទាល់ ទៅ គូកន "លោកមាន ធាតុផ្សំសំខាន់ ឈានទៅកម្ទេច ISIS"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Int news Hot news Turkey ISIS